ផឹកស្រវឹង ខឹងប្រពន្ធរអ៊ូច្រើន ទាញកាំបិតកាប់ប្រពន្ធ១កាំបិតចំផ្ទៃមុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
139

ខេត្តកណ្តាល ៖ បុរសជាប្តីត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយទាស់សម្តីជាមួយប្រពន្ធ ទាញកាំបិតកាប់ប្រពន្ធ ចំផ្ទៃមុខខាងស្ដាំរយះហូរឈាមយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៥ ភូមិថ្មី ឃុំថ្មី ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះញ៉ាញ់ បូណា ហៅក្រឹម ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ ជាប្តី ដកហូតបាន កាំបិតកញ្ចែត០១ ផ្លែដែកដងឈើ មានប្រវែង៤២សង់ទីម៉ែត្រ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ចាន់ ផល្លី ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ។

សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់ពីលាងចានឱ្យគេ ពេលមកដល់ផ្ទះ ក៏បានឃើញជនសង្ស័យជាប្តីកំពុងផឹកស្រា តែម្នាក់ឯងនៅក្នុងផ្ទះ ពេលនោះជនរងគ្រោះជាប្រពន្ធបាននិយាយជាមួយប្តីថា «បើមិនធ្វើការ ហើយនៅផ្ទះម៉េចមិនជួយសម្អាតនៅក្នុងផ្ទះផង» រួចជនសង្ស័យក៏បានតបវិញថា «ខ្ញុំបានលាងចាននិងសំអាតនៅក្នុងផ្ទះហើយៗ» រួចក៏បានទាក់សម្ដីជាមួយគ្នា និងបានជេរគ្នាទៅវិញទៅមក ប្តីក៏ប្រាប់ឲ្យជនរងគ្រោះទៅងូតទឹកសិនទៅ ពេលជនរងគ្រោះជាប្រពន្ធងូតទឹករួចក៏បានដើរត្រឡប់មកវិញ នឹងបាននិយាយវែកញែករកខុសត្រូវជាមួយជនសង្ស័យជាប្តីទៀត រួចក៏បានទាក់ពាក្យសម្ដីនឹងគ្នា លុះដល់វេលាម៉ោង១១និង៣០នាទីនាថ្ងៃដដែល ពេលទាក់ពាក្យសម្ដីនឹងគ្នានោះធ្វើឲ្យជនសង្ស័យជាប្តីខឹងនឹងប្រពន្ធជាខ្លាំង ក៏យកកាំបិតកញ្ចែតដែលនៅក្បែរខ្លួន កាប់សំដៅមកលើប្រពន្ធ០១ កាំបិត ចំផ្ទៃមុខខាងស្ដាំបណ្ដាលឲ្យរយះហូរឈាម និងដួលទៅលើដី បន្ទាប់មកក្រុមគ្រួសាររបស់ប្រពន្ធបានមកដល់ ហើយមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី រួចបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ដោយឃើញរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរ បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែតខេត្តកណ្ដាល រួចបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍ថ្មីក៏បានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ហើយបើតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានយកកាំបិតកញ្ចែតកាប់មកលើជនរងគ្រោះប្រាកដមែន រួចបញ្ជូនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ នុច


Telegram