បន្ទាយមានជ័យ៖ អភិបាលស្រុកភ្នំស្រុកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវចាញ់បោកមេខ្យល់ចំណាក់ស្រុកដោយខុសច្បាប់ឡើយត្រូវបង្កើនការយកចិត្តទុកដាក់ការដាំដុះដំណាំកសិកម្មក្នុងឱកាសកូវីដ-១៩ដែលចុះពិនិត្យនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នៅឃុំស្រៈជីក ស្រុកភ្នំស្រុក។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការដាំដុះដំណាំកសិកម្មជាលក្ខណៈគ្រួសារនិងសហគមន៍ក្នុងឱកាសកូវីដ.១៩ជាការដោះស្រាយក្នុងជីវភាពគ្រួសារនិងទីផ្សារក្នុងស្រុក។
លោកបានបញ្ជាក់ថា៖ក្រោយចុះពិនិត្យនៅក្នុងឃុំស្រៈជីកឃើញមានបងប្អូនប្រជាកសិករបានខចិញ្ចឹមសត្វនិងដាំដំណាំកសិកម្មជាលក្ខណៈគ្រួសារឃើញមានច្រើនក្នុងសហគមន៍ដែលធ្វើអោយជីវភាពគ្រួសារប្រជាពលរដ្ឋក្នុងឱកាសកូវីដ.១៩ឃើញថាប្រសើរនេះហើយជាការខិតខំប្រឹងប្រែងដោយមិនទៅចំណាក់ដោយខុសច្បាប់។
លោក យឹម សំណាង បានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវចាញ់បោកមេខ្យល់ទៅចំណាក់ស្រុកដោយខុសច្បាប់នៅប្រទេសថៃកំពុងរឹតបណ្តឹងបង្ការទប់ស្កាត់កូវីដ.១៩ត្រូវខិតខំចិញ្ចឹមសត្វនិងដាំដំណាំកសិកម្មជាលក្ខណៈគ្រួសារនិងសហគមន៍សម្រាប់ដោះស្រាយជីវិភាពប្រចាំថ្ងៃនិងទីផ្សារក្នុងស្រុក៕ដោយ៖ចិន្ត្រា