អភិបាលស្រុកដាក់វិធានការដល់អាជ្ញាធរមូលដ្ឋានត្រូវបង្ការទប់ស្កាត់កូវីដ.១៩និងបទល្មើសគ្រឿងញៀនក្នុងសហគមន៍
ព័ត៌មានជាតិ
438

បន្ទាយមានជ័យ៖​ អភិបាលស្រុកដាក់វិធានការដល់អាជ្ញាធរមូលដ្ឋានត្រូវបង្ការទប់ស្កាត់កូវីដ.១៩និងបទល្មើសគ្រឿងញៀនក្នុងសហគមន៍ដែលលើកឡើងកិច្ចប្រជុំផ្សព្វផ្សាយអំពីគ្រឿងញៀននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នៅសាលាស្រុកភ្នំស្រុក។

លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានដាក់វិធានការដល់អាជ្ញាធរមូលដ្ឋានភូមិ.ឃុំត្រូវតែបង្ការទប់ស្កាត់កូវីដ.១៩ការពាររីករាលដាលក្នុងសហគមន៍ត្រូឃ្លាំមើលអ្នកចម្លែកដែលជាមុខសញ្ញមកពីតំបន់ដែលកើតមានឆ្លងកូវីដ១៩ត្រូវយកសំណាក់ធ្វើតេស្តបើមិនឃើញត្រូវដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះជាការអនុវត្តរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការ៣កុំ៣ការពារ។

លោកបានបញ្ជាក់ថា៖បញ្ហាបទល្មើសគ្រឿងញៀនអាជ្ញាធរមូលដ្ឋានភូមិ.ឃុំត្រូវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍និងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក ត្រូវស្រាវជ្រាវកំណត់មុខសញ្ញាអោយបានច្បាស់បង្ក្រាបអោយអស់នៅបទល្មើសគ្រឿងការពារភូមិ.ឃុំមានសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក យឹម សំណាង បានបញ្ជាក់ថា៖ចំពោះមុខនេះត្រូវណែនាំដល់ប្រជាពលរដ្ឋត្រូវចូលរួមបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍ត្រូវពាក់ម៉ាស់និងលាងដៃដោយអាកុលនិងសាប៊ូអោយបានគ្រប់គ្នាការពារកូវីដ.១៩ទាំងអស់គ្នា៕ដោយ៖ចិន្ត្រា


Telegram