មន្ត្រីរាជការកងកម្លាំងជាបុគ្គលគំរូដល់ប្រជាពលរដ្ឋត្រូវអនុវត្តអោយបាន៣កុំ ៣ការពារ បង្ការទប់ស្កាត់កូវីដ.១៩
ព័ត៌មានជាតិ
213

បន្ទាយមានជ័យ៖​ មន្ត្រីរាជការកងកម្លាំងជាបុគ្គលគំរូរបស់ប្រជាពលរដ្ឋត្រូវអនុវត្តអោយបាន៣កុំ ៣ការពារ បង្ការទប់ស្កាត់កូវីដ.១៩ហើយត្រូវសំអាតបរិស្ថានកន្លែងការងារដែលត្រូវធ្វើអនាម័យនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នៅបរិវេណសាលាស្រុកភ្នំស្រុក។

លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានប្រាប់ថា៖មន្ត្រីរាជការនិងកងកម្លាំងជាបុគ្គលគំរូដល់ប្រជាពលរដ្ឋត្រូវអនុវត្តវិធានបង្ការជំងឺកូវីដ១៩ មាន៣ការពារ ១.ត្រូវពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ៣កុំមាន ១.កុំចូលកន្លែងបិតជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេកត្រូវរកកន្លែងមានខ្យល់ចេញចូលល្អ ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ៈពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។

លោកបានបញ្ជាក់ថា៖យើងត្រូវបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍ ហើយត្រូវធ្វើអនាម័យសំអាតបរិស្ថានក្នុងបរិវេនសាលាស្រុកភ្នំស្រុកដែលមិនអាចខ្វៈបានសាលាស្រុកជាកន្លែងធ្វើការបម្រើប្រជាពលរដ្ឋដែលចេញចូលឃើញថាជាកន្លែងគំរូរបស់ប្រជាពលរដ្ឋ។

លោក យឹម សំណាង បានបញ្ជាក់ថា៖ទោះជាយ៉ាងណាក៍ដោយយើងមិនត្រូវភ្លេចខ្លួនឡើយត្រូវការពារអោយបានចំពោះកូវីដ.១៩ ត្រូវបង្ការទប់ស្កាត់មិនអោយរីករាលដាលត្រូវចូលរួមពាក់ម៉ាស់និងលាងដៃដោយអាកុលរឺសាប៊ូអោយបានគ្រប់៕ដោយ៖ចិន្ត្រា


Telegram