ភ្នំពេញ៖ ចិត្តថ្លើមរបស់នាងជាគូដណ្តឹងទៅជាយ៉ាងណា... ខណៈជនសង្ស័យម្នាក់ដែលជាគូដណ្តឹងនាង បានចាប់រំលោភប្អូនស្រីបង្កើតរបស់នាង ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ កាលពីវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ចំណុចបន្ទប់ជួល០៤អា ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះប៉ិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ត្រូវជាគូដណ្តឹងរបស់បងស្រីជនរងគ្រោះ ដែលរស់នៅជាមួយគ្នា លុះព្រឹកឡើងនាងជាគូដណ្តឹងមិននៅចេញទៅធ្វើការ សល់តែគូដណ្តឹងនិងប្អូនស្រី អាយុ២១ឆ្នាំ ដែលកំពុងដេកមើលទូរសព្ទក្នុងបន្ទប់។
របាយការណ៍បន្តថា ឃើញដូចនោះជនសង្ស័យ ក៏បែកគំនិតដើរមកចាក់គន្លឹះទ្វារ រួចចាប់ឱបថើបនាងបម្រុងរំលោភតែនាងរើបំរាស់ និងខាំអណ្តាតជនសង្ស័យនេះ រហូតហូរឈាមនិងស្រែកយំខ្លាំងៗផ្អើលអ្នកជិតខាងជួយចូលមកចាប់ឃាត់ រួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង ៕




