មុខសញ្ញា​ចែកចាយគ្រឿងញៀន​យ៉ាងសកម្មនៅសំរោង​ទង ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
56

ខេត្តកំពង់ស្ពឺ​៖​ ដោយបានការយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ លើការផ្ដល់-ទទួលព័ត៌មានតាមរយៈមហាជនមកកាន់ផេកផ្លូវការ​ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅរសៀល​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបា​លផ្នែក​ ប្រឆាំងបទល្មើស​គ្រឿងញៀនស្រុកសំ​រោងទង​ បានចុះស្រាវជ្រាវដោយ​សហការជាមួយ​ ប៉ុស្ដិ៍នគរបាលរដ្ឋ​បាល​កាហែង បានការធ្វើឃាត់ខ្លួនមុខ​សញ្ញាជួញដូរដោ​យខុសច្បាប់​នូវសារធាតុញៀនម្នាក់ ឃាត់នៅចំ​ណុចភូមិដីក្រហម ឃុំធម្មតាអរ ស្រុ​កសំរោង​ទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ មួង សុខុ​ម ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះសមត្ថកិច្ចធ្វើ​ការ​ដកហូតវត្ថុតាងរួម​មាន​ : ម្សៅក្រាមពណ៌សថ្លាសង្ស័​យជាគ្រឿងញៀនចំនួន ៧ កញ្ចប់ (មធ្យម ១ កញ្ចប់,តូច ៦ កញ្ចប់),ទូរ​ស័ព្ទដៃ ១គ្រឿង ។

ជនសង្ស័យ​បានឆ្លើយទទួលស្គាល់ថា​ កន្លងមក​ខ្លួនពិតជាបានចែកចា​យ​ជួញដូរថ្នាំញៀននៅក្នុងមូលដ្ឋានប្រាកដមែន​​ ករណីខាងលើនេះកំ​លាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក​ ដើម្បី​បំពេញ​នីតិវិធី​សាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


Telegram