ប្រមុខការពារជាតិកម្ពុជា ប្រាប់អ្នករស់នៅក្រៅប្រទេសកុំបញ្ចេញមតិបង្កភាពចលាចល និងសូមបញ្ជាក់ថា កម្ពុជាមិនបានដកកងទ័ពទេ
ព័ត៌មានជាតិ
139

នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់តាមរយៈសារនៅលើបណ្តាញសង្គមថា៖

បុគ្គលខ្លះមិនមែនជាសមាជិកកងទ័ព ឬរស់នៅក្នុងប្រទេសកម្ពុជានោះទេ ដូច្នេះសូមកុំចេះតែធ្វើខ្លួនជាអ្នកណែនាំ ឬបញ្ចេញមតិអំពីរឿងក្នុងស្រុកខ្លាំងពេក។ ប្រសិនបើរស់នៅប្រទេសដទៃបានសុខ សូមរស់អោយបានសុខ ហើយកុំធ្វើឲ្យមានភាពចលាចលក្នុងសង្គមខ្មែរ។

ឯកឧត្តមបន្តថា៖កម្ពុជាមិនបានដកកងទ័ពទេ។ ការផ្សព្វផ្សាយព័ត៌មានដែលបង្កឲ្យមានការភាន់ច្រឡំ ឬជះឥទ្ធិពលអវិជ្ជមាន គឺជាការញុះញង់មិនអាចទទួលយកបាន។”

ក្នុងក្របខណ្ឌនេះ ក្រសួងការពារជាតិបានអំពាវនាវដល់បងប្អូនជនរួមជាតិ និងសាធារណជនទាំងក្នុង និងក្រៅប្រទេសឲ្យប្រើប្រាស់ព័ត៌មានដោយមានការយល់ដឹង និងចៀសវាងការចែកចាយព័ត៌មានដែលអាចបង្កឲ្យមានការភាន់ច្រឡំ ឬប៉ះពាល់ដល់សន្តិសុខជាតិ។ 


Telegram