រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ខូចចិត្តនឹងស្នេហា ក៏ដើរមកលើស្ពានកោះនរា សម្រេចចិត្តលោតទឹកបញ្ចប់ជីវិត បន្សល់ទុកស្បែកជើងមួយគូ ទូរសព្ទមួយគ្រឿងលើស្ពាន ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង ២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចលើស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលនេះសាកសពបានអណ្តែតហើយ ។
សូមរំលឹកថា បើតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មានយុវជនម្នាក់ មាឌរាងស្គម បានដើរពីខាងកោះពេជ្រ សំដៅឡើងលើស្ពានកោះនរា ខណៈដើរនោះ ជិតផុតស្ពាន យុវជនរូបនោះ បានទុកទូរស័ព្ទមួយគ្រឿង ម៉ាក Oppo , ស្បែកជើង ០១គូ រួមនឹងបារីអេឡិចត្រូនិច ចំនួន ០១ រួចលោតចុះទៅក្រោមតែម្តង ។ ភ្លាមៗ ពលរដ្ឋបានស្រែកឆោរឡោរ អោយបងប្អូននេសាទជួយចេញទូកជួយរកដែរ ប៉ុន្តែជាអកុសល យុវជនខាងលើលិចបាត់ស្រមោលទៅហើយ ។
លុះនៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏ប្រទះឃើញសពយុវជនខាងលើ អណ្តែតនៅក្បែរស្ពានកោះរនា ប្រហែលជា១០០ម៉ែត្រ តែដោយសារសាច់ញាតិមិនមានការប្តឹងផ្តល់អ្វីនោះ ក៏អូសសាកសព មកក្រោមស្ពានច្បារអំពៅ និងស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី ៕ នុច
_copy.jpg?1749461752)

.jpg?1749461758)
.jpg?1749461776)

