ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះក្លែងបន្លំជាយោធានៅព្រំដែនធ្វើឲ្យមហាជនយល់ច្រឡំ ,យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)
ព័ត៌មានជាតិ
89

យោងតាមផេកផ្លូវការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា « ខ្ញុំបាទសូមគោរពជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូននិងប្រជាពលរដ្ឋយើងទាំងអស់សូមមេត្តាជ្រាបថា៖ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះក្លែងបន្លំជាយោធានៅព្រំដែនបង្ហោះលើបណ្ដាញសង្គមដែលធ្វើឲ្យមហាជនយើងយល់ច្រឡំ។ យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)។ខ្ញុំសូម អរគុណច្រើនដែលមហាជនយើងយកចិត្តទុកដាក់តាមដានសភាពការទូទៅបាទ សូមតាមដានស្ដាប់ព័ត៌មានពិតពីរាជរដ្ឋាភិបាលយើង» ៕


Telegram