កំពង់ស្ពឺ ៖ ពិតជាហេតុការណ៍ដ៍រន្ធត់មែន ខណៈបុរសម្នាក់មានសតិមិនគ្រប់ កាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រត់សំដៅមកយារកាប់ប្រហារលើក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ ដែលក្មេងស្រីអាយុ៧ឆ្នាំជាបង កំពុងពរដើរលេង ចំ.កខាងស្តាំនិងថ្ងាស ស្ទើរតែដាច់ធ្លាក់ចេញពីខ្លួនស្លាប់យ៉ាងរន្ធត់។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកទៀតថា ពេលកាប់រួច បម្រុងយកសពក្មេងនោះមកដុតទៀត ហើយជនដៃដល់ក៏រត់ចូលទៅក្នុងផ្ទះ អារ.កដុតផ្ទះខ្លួនឯងចាក់គន្លឹះជាប់មិនព្រមចេញ អស់រយៈពេលជាច្រើនម៉ោងស្ថានភាពមិនសូវល្អ សមត្ថកិច្ចក៏សុំគោលការណ៍ថ្នាក់លើ ប្រើអាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ចូលទៅចាប់ជនដៃដល់នេះតែម្តង នៅវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ភូមិអំពិលផ្អែម ឃុំរលាំង ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនិយាយថា ជនដៃដល់ជាឃាតក មាន ឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ៤៦ ឆ្នាំ រស់នៅជិតផ្ទះក្មេងដែលស្លាប់ឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ ២៥ឆ្នាំ។
សមត្ថកិច្ចនិយាយទៀតថា ដំបូងឡើយក្មេងស្រីឈ្មោះ តុ ញ ភេទស្រី អាយុ៧ឆ្នាំ ជាក្មួយស្រ្ដីរបស់ម្ដាយក្មេងរងគ្រោះដែលស្លាប់ បានពរប្អូនដើរលេងនៅម្តុំមុខផ្ទះ ជនដៃដល់ ស្រាប់តែឃើញកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រត់សម្តៅយារមកកាប់លើក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ ចំ.កខាងស្តាំនិងថ្ងាស ស្ទើរតែដាច់ធ្លាក់ចេញពីខ្លួនស្លាប់យ៉ាងរន្ធត់ហើយរត់ចូលក្នុងផ្ទះ បិតទ្វារអារ.កដុតផ្ទះ ខ្លួនឯង ផ្អើលប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះឡោមព័ទ្ធ ហើយរថយន្ដពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដពន្លត់របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក៏បានមកដល់ធ្វើការបាញ់ទឹក។
ប្រភពដដែលបន្តទៀតថា ជនដៃដល់បានសម្ងំលាក់ខ្លួនមិនព្រមចេញទាល់តែសោះ ដោយស្ថានភាពមិនល្អ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដកំពង់ស្ពឺ ដែលដឹកនាំប្រតិបត្តិការនេះ បានសុំយោបល់ថ្នាក់លើ ប្រើអាវុធបំពាក់ក្បាលគ្រាប់ផ្សែងពុល ចូលចាប់ជនដៃដល់ បំបែកករណីឃាតកម្មនិងចាប់ជនដៃដល់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមផ្លូវច្បាប់តែម្តង៕











.jpg?1615725451)










