អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ
ព័ត៌មានជាតិ
137

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបង្ហោះនៅតាមរយៈហ្វេសប៊ុកផ្លូវការមុនថាចាប់ពីស្អែកថ្ងៃទី២២ នេះតទៅ តំបន់លឿងនឹងត្រូវបិទបញ្ចប់បម្រាមគោចរ (អាចធ្វើដំណើរគ្រប់ពេលវេលាជាធម្មតា) ហើយអាជីវកម្មលក់ដូរចំណីអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់ភេសជ្ជៈផ្សេងៗ អាចទទួលអតិថិជនអង្គុយហូបចុកនៅក្នុងហាងបាន ប៉ុន្តែត្រូវអនុវត្តវិធានសុវត្ថិភាពសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ជាដាច់ខាត៕


Telegram