ក្រុងព្រះសីហនុ៖ បុរសម្នាក់ របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូទៅបុកចំពាក់កណ្តាលរថយន្តស្តារិចមួយគ្រឿងទៀត ដែលបត់ឆ្វេងមិនប្រយត្ន័ កាលពីវេលាម៉ោង ៣និង២០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅលើវិថីឯករាជ្យ ទល់មុខកាស៊ីណូជិនប៉ី១ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6178 បើកបរពីរង្វង់មូលតោ២មកផ្សារលើ មកដល់កន្លែងកើតហេតុមុខកាស៊ីណូជិនប៉ី១ ក៏បត់ឆ្វេងមិនប្រយ័ត្ន មិនបានឃើញម៉ូតូមកពីក្រោយ ត្រូវម៉ូតូស្កុបពីមួយគ្រឿង បើកបរដោយបុរសម្នាក់ បុកចំពាក់កណ្តាលរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕






