ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ០២៣ សហវ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ០២៣សហវ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តជំនួយសង្គម ជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកស្រីអភិបាលរងក្រុង និងលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើនរូបភាពផងដែរ ៕