រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។
ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ខ្ញុំ និងក្រុមគ្រួសារ បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕
គួររំលឹកថា៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ ទុកម៉ូតូនៅមុខសាលមហោស្រពកោះពេជ្រ ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពេលទទួលបានសញ្ញាប័ត្រសប្បាយចិត្តចង់ដឹកម្តាយទៅថតរូបនៅវិមានឯករាជ្រ ប៉ុន្តែពេលនិស្សិតខាងលើចេញមកវិញស្រាប់តែ ចោរលួចម៉ូតូបាត់ទៅហើយ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ម្តាយនិស្សិតខាងលើនិយាយទាំងទឹកភ្នែកហូររហាម ថាគាត់ខំទិញម៉ូតូឳ្យកូនជិះទៅរៀន ហើយថ្ងៃនេះធ្វើដំណើរមកពីខេត្តរតនគរី ដើម្បីមកលើកទឹកចិត្តឳ្យកូន ប៉ុន្តែបែរជាបាត់ម៉ូតូទៅវិញ ៕ដោយ៖លីណា