ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ ទុកពេលឲ្យម្ចាស់អាជីវកម្ម ១ សប្ដាហ៍ ដើម្បី រុះរើស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្រាបៀ « អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន »ឲ្យអស់ ក្នុង ភូមិ សាស្ត្រ ខេត្ត កំពង់ ស្ពឺ ។
ក្នុងនោះយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលចេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះបានបញ្ជាក់ទាំងស្រុងថា ៖
ទន្ទឹមនឹងចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានលើកឡើងនៅលើផេកផ្លូវការរបស់ឯឧត្តម ទាំងស្រុងថា « រយៈពេល ប៉ុន្មាន ថ្ងៃ កន្លង មក នេះ ខ្ញុំ ឃើញ នៅតាម បណ្តាញ សង្គម ហ្វេសប៊ុក (Facebook) ចុះផ្សាយ ព្រោងព្រាត ដោយ គាំទ្រ ចំណាត់ការ ឯកឧត្ដម អភិបាល គណៈអភិបាល ខេត្ត កំពង់ ស្ពឺ ដាក់ បញ្ជា ឲ្យរុះរើ ស្លាក សញ្ញា ផ្សព្វផ្សាយ ពាណិជ្ជកម្ម លក់ គ្រឿងស្រវឹងគ្រប់ប្រភេទ រូបខ្ញុំ ផ្ទាល់ ក៏គាំទ្រ ចំណាត់ការ នេះ ដូច ប្រិយមិត្ត យើងផងដែរ។»
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្តលើសំណេរថា « ដោយសារតែ ខ្ញុំ សង្កេតឃើញ ថា នៅតាមដងផ្លូវ ជាច្រើន មានដាក់ ប៉ាណូ ផ្សព្វផ្សាយ ពាណិជ្ជកម្ម នេះវា ស្កេះស្កះ ខ្លាំង ពេក ដូច្នេះ ហើយ បានជា កាលពីថ្ងៃ ទី០១ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅនេះ ក្នុង ពិធីបើកការដ្ឋាន ស្ថាបនា ផ្លូវ ប្រវែង ៥.៩០០ម៉ែត្រ ចាក់ក្រាល កៅស៊ូ DBST ទទឹង៧ម៉ែត្រ តភ្ជាប់ ពីផ្លូវ លេខ ១៣០មក ដល់ ផ្លូវ បំបែក វត្ត បឹងខ្នា ភូមិ សំរោង ជើងភ្នំ ឃុំសែនដី ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ ខ្ញុំ បាន សំណូមពរ យ៉ាង ទទូច សុំ ឲ្យ ប្រជាពលរដ្ឋ រុះរើ ស្លាក សញ្ញា ផ្សព្វផ្សាយ ពាណិជ្ជកម្ម គ្រឿង ស្រវឹង គ្រប់ប្រភេទ ចេញពីមុខផ្ទះ របស់ ពួកគាត់ ទើប ខ្ញុំ យល់ ព្រម សាងសង់ ផ្លូវនេះពួកគាត់ ជូន តាម ការស្នើរសុំ » ។