ប្រជាពលរដ្ឋថៃ៦នាក់និងត្រាក់ទ័រ៣គ្រឿងបានចូលភ្ជួរក្នុងតំបន់ព្រំដែនសត្រង់បង្គោលល័ក្ខលេខ៤៣ត្រូវបានកម្លាំងចម្រុះហាមឃាត់អោយបញ្ឈប់
ព័ត៌មានជាតិ
128

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋថៃ៦នាក់ត្រាក់ទ័រថៃ៣គ្រឿងបានចូលភ្ជួរក្នុងតំបន់ព្រំដែនសត្រង់បង្គោលល័ក្ខលេខ៤៣ត្រូវបានកម្លាំងចម្រុះហាមឃាត់អោយបញ្ឈប់នៅវេលាម៉ោង២,៤២នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅខាងលិចផ្លូវក្រុមហ៊ុនសំផាន់ណារិទ្ធស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនបានប្រាប់ថា៖នៅពេលកម្លាំងចម្រុះចុះល្បាតតាមបន្ទាត់ព្រំដែនបានប្រទៈឃើញប្រជាពលរដ្ឋចំនួន៦នាក់ស្រី២នាក់និងត្រាក់ទ័រ២គ្រឿងបានកំពុងភ្ចួរដីត្រង់ចំណុចព្រំដែនមិនប្រក្រតីរឺព្រំដែនសនៅត្រង់បង្គោលល័ក្ខលេខ៤៣ចំណុចខាងលិចផ្លូវក្រុមហ៊ុនសំផាន់ណារិទ្ធ ដែលមានយាមការ(IND.254695-152560)លើផ្ទៃដី២២៦ហិកតាមាន១ហិកតាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

កម្លាំងដែលឈជើងចំណុចនោះបានបញ្ជាក់ថា៖ក្រោយពេលល្បាត់ប្រទៈឃើញបានហាមឃាត់អោយបញ្ឈប់សកម្មភាពភ្ជួរដីនៅចំណុចព្រំដែនមិនប្រក្រតីរឺព្រំដែនសជាបន្ទាន់ ហើយប្រជាពលរដ្ឋថៃបានបញ្ឈប់ការភ្ជួរលើព្រំដែនសបានចូលទៅភ្ជួរក្នុងទឹកដីថៃវិញហើយកម្លាំងចម្រុះដែលល្បាតឃើញបានណែនាំអោយបញ្ឈប់សកម្មភាពចូលភ្ជួរលើទឹកដីព្រំដែនដែនមិនប្រក្រតី។

តែប្រជាពលរដ្ឋនៅចំណុចនោះបានបញ្ជាក់ថា៖ចំណុចដែលប្រជាពលរដ្ឋថៃលួចចូលភ្ជួរដីចំណុចដីព្រំដែនសគឺជារាងរាល់ឆ្នាំប្រជាពលរដ្ឋថៃតែងតែមកចូលភ្ជួររាល់ឆ្នាំរដូវបង្កបង្កើនផលដែលហៅដីខ្មែរស្រែថៃទៅហើយតែសង្ឃឹមថាកម្លាំងចម្រុះដែលឈជើងតាមបន្ទាត់ព្រំដែននិងទប់ស្កាត់អោយបានមិនអោយប្រជាពលរដ្ឋលួចចូលភ្ជួរក្នុងតំបន់ព្រំដែនសទៀតឡើយ៕ដោយ៖ចិន្ត្រា


Telegram