ដាច់.កដៃពាក់កណ្តាល រត់យួរដៃតឹកឡឹក រត់ស្រែកផ្អើលពេញផ្លូវ
ភ្នំពេញ៖ បុរសម្នាក់រត់យួរដៃ តឹកឡឹករត់ស្រែកផ្អើលពេញផ្លូវ មកដេកដួលនៅមុខផ្ទះប្រជាពលរដ្ឋ ក្រោយត្រូវជនដៃដល់២នាក់ កាប់ប្រហារហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះ៤៩៥ ផ្លូវលេខ ៥០៨ថ្មី ក្រុមទី៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានគ្នា០២នាក់ ៖១. ឈ្មោះ វែង ភេទប្រុស , ២. ឈ្មោះ ស្លេក ភេទ ប្រុស ។
សមត្ថកិច្ចបានបញ្ជាក់ថា ពួកគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហួន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យដាច់កដៃខាងឆ្វេងពាក់កណ្ដាល រួចក៏នាំគ្នារត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានដឹកយកទៅព្យាបាលនៅពេទ្យរុស្ស៊ី ៕


.jpg?1615774989)

.jpg?1615774990)

