រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ
ព័ត៌មានជាតិ
104

រាជធានីភ្នំពេញ៖ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាអោយរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

ការថ្លែងការកោតសរសើរបែបនេះរបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ ខណៈដែលលោកនាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។

លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណា

ទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩ ។

លោកបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជម្រុញអោយអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោ។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងថា

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោ លោកកិត្តិសេដ្ឋាបណ្ឌិត ដែល

បានឧបត្ថម្ភ៖ ១- ថវិកា ចំនួនៈ ១២១.៦៩៤.០០០រៀល

២- សាប៊ូ ចំនួនៈ ៣០០កញ្ចប់,៣- ទឹកត្រី និងទឹកស៊ីម៉ីច ចំនួនៈ ៦.០០០ដប .៤- ទឹកបរិសុទ្ធហាយធិច ចំនួន ២០០កេស. ៥- ពងមាន់ ចំនួនៈ ២.០០០គ្រាប់. ៦ - សាច់មាន់ចំនួន ១០០ក្បាល.៧- សាច់កែច្នៃចំនួន ១០០គីឡូក្រាម .៨- សាច់ក្រក ចំនូនៈ ៥០កញ្ចប់.៩- មាន់អាំង ចំនួនៈ ៥០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។

លោកបន្តថា ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់លោក កិត្តិសេដ្ឋ បណ្ឌិត ដែលកន្លងមកតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការ រាតត្បាតពីមេរោគកូវីដ-១៩៕


Telegram