ថ្ងៃនេះបើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង២៥ឡើងវិញ ,អាជ្ញាធររាជធានីជំរុញគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់
ព័ត៌មានជាតិ
216

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ទន្ទឹមនៃការបើកអោយដំណើរការឡើងវិញនៅថ្ងៃទី២៤ឧសភា ដោយយោងទៅលើសេចក្តីជូនដំណឹងកាលពីថ្ងៃទី២១ ឧសភារបស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការលក់ដូរមមាញឹកឡើងវិញហើយ ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ដើម្បីជំរុញគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះដំណើរការទៅបានរលូន ជៀសបាននូវការឆ្លងកូវីដ-១៩ ថ្ងៃនេះដែរលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីបានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សាទួលទំពូង នៅខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំ ។

លោកស្រី បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសម្លេងអប់រំនិងវាស់កំដៅនៅតាមច្រកចេញចូលផ្សារនិងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បេីតាមប្រធានគណះកម្មការគ្រប់គ្រងផ្សារទួលទំពូងលោក ចំរេីន សុខលីម បានឱ្យដឹងថា៖ ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ត្រូវបានបេីកទ្វារសំរាប់អាជីវករបានលក់ដូរនិងទំនិញឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងអោយមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុលនិងធ្វេីការស្កេនQRកូដផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ ។

លោកប្រធានផ្សារទួលទំពូងបានបន្ថែថា ៖ ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រកក៏មានដាក់មេក្រូបំពងសំលេងពីសារអប់រំនិងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់និងអ្នកទិញផងដែរ ដោយត្រូវដាច់ខាតអនុវត្តវិធាន៣កាពារ៣កុំ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកចំរេីន សុខលីមប្រធានផ្សារគណះកម្មការផ្សារទួលទំពូងបានឱ្យដឹងថា ៖ក្នុងផ្សារទួលទំពូងមានតូបចំនួន១៣៧៤តូប ហេីយសំរាប់ថ្ងៃបេីកលក់ជាថ្មីមានអាជីរករមកលក់ដូរប្រមាណ៥០ភាគរយ លោកបានបញ្ជាក់ផងដែរថា ៖ក្រុមអាជីវកដែលលក់ដូរនៅក្នុង្សារទួលទំពូងក៏បានចាក់វ៉ាក់សាំងបានប្រមាណ១១០០នាក់ហើយដែរ។

ដោយឡែកសម្រាប់ផ្សារ បឹងកេងកងវិញ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានបញ្ជាក់ឱ្យដឹងដែរថា ៖នៅផ្សារបឹងកេងកងបានដំណើរការហើយនៅព្រឹកថ្ងៃទី២៤ឧសភានេះ តែលក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករមកលក់ដូរចំនួន៧៦តូប។

ជាមួយគ្នានោះលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានបញ្ជាក់ផងដែរថា ៖ផ្សារច្បារអំពៅមានបងប្អូនអាជីវករមកលក់ ប្រមាណ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក ។

ដោយឡែកលោកស្រីប៉ុន ដានីប្រធានគណះគ្រប់គ្រងផ្សាធំថ្មីបានឱ្យដឹងថា៖នៅថ្ងៃបើកដំណើរការលក់ដូរនៅថ្ងៃទី ២៤ខែ ឧសភា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៥:៣០នាទីព្រឹកគិតរហូតដល់ម៉ោង ១១:៣០នាទីផ្សារធំថ្មីបានចាប់បើកថ្ងៃដំបូងផ្នែកគ្រឿងឧបភោគ បរិភោគមានតូបនិង គ្រែចល័តសរុប ៦២៥ មកលក់បាន ១២៥តូប និងគ្រែចល័ត ។

លោកស្រីប្រធានផ្សារធំថ្មីឱ្យដឹងទៀតថា៖សម្រាប់ផ្សារធំថ្មីបានបើកច្រកចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខឈរជើងចំនួន៣១នាក់ និង សន្តិសុខ ២៥នាក់ទៀតដើរចល័តចុះឡើងមានឧបករណ៍វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយអោយពាក់ម៉ាស់ ស្គេនQR code មុនចូលក្នុងផ្សារ។ផ្សារមានឧបករណ៍វាស់កម្តៅចំនួន២០គ្រឿង ។ផ្សារប្រើប្រាស់អាល់កុលក្នុងមួយថ្ងៃអស់ ២០លីត្រ ។

ផ្សារដាក់ឧបករណ៍បំពងសំលេងចំនួន ៦គ្រឿង,អតិថិជនចូលផ្សារបានចំនួន៧៧៥នាក់ ។

ក្នុងនោះដែរលោកស្រីប្រធានបានណែនាំអាជីវករឱ្យអនុវត្តន៍ បីការពារ បីកុំ ជាប្រចាំ៕


Telegram