ខេត្តបន្ទាយមានជ័យ៖ ក្នុងពេលកូវីដ.១៩កំពុងរាតត្បាតទៅណាមិនបានប្រជាពលរដ្ឋ២ភូមិ ទទួលការបណ្តុះបណ្តាលជំនាញ តម្បាញកន្ទេលកក់ សម្រាប់លក់ចិញ្ចឹមគ្រួសារ វគ្គបណ្តុះបណ្តាលជំនាញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីកិច្ចការនារីខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ វគ្គបណ្តុះបណ្តាលជំនាញតម្បាញកន្ទេលក់ ដល់ប្រជាពលរដ្ឋ២ភូមិ មានភូមិកណ្តាល ភូមិរុន ក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ដោយប្រើប្រាស់ថវិកា បដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(GIZ)ដំណាក់កាលទី( RED-IV) បានរៀបចំបើកវគ្គបណ្តុះបណ្តាលវគ្គស្តីពីជំនាញតម្បាញកន្ទេលកក់និងវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសហគ្រិនស្ត្រីជូនដល់បងប្អូនប្រជាបលរដ្ឋជាស្ត្រីចំណាស់អោយចេះតម្បាញកន្ទេលកក់ ដូចជាការប្រមូលផលកក់ ការជ្រៀកកក់ របៀបលាបពណ៌កក់ របៀបជ្រលក់កក់ និងតម្បាញតាមម៉ូត ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ ក្នុងឱកាសដែលជំងឺកូវីដ.១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅតាមបណ្តាស្រុក.ក្រុងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ហើយនៅពេលប្រជាពលរដ្ឋមិនចេញ.ចូលទៅណាមកណាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(GIZ)ដំណាក់កាលទី( RED-IV) បានរៀបចំបើកវគ្គបណ្តុះបណ្តាល វគ្គស្តីពីជំនាញតម្បាញកន្ទេលកក់ដល់ប្រជាពលរដ្ឋទទួលបានជំនាញតម្បាញកន្ទេលកក់ ដើម្បីទទួលបានជំនាញច្បាស់លាស់ធ្វើសម្រាប់លក់ទទួលកម្រៃ ចិញ្ចឹមគ្រួសារអោយកាន់តែប្រសើឡើងទោះជាយ៉ាងណាបងប្អូនត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់កូវីដ.១៩ អោយបាន ៣កុំ ៣ការពារ៕ ដោយ៖ចិន្ត្រា