ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តឿនរំលឹកដល់ពលរដ្ឋត្រូវចូលរួមបង្ការនិងទប់ស្កាត់កូវីដ១៩ ត្រូវចាំថាអ្នកភ្លេចកូវីដ តែកូវីដមិនអាចភ្លេចអ្នកឡើយ
ព័ត៌មានជាតិ
91

ខេត្តបន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានតឿនរំលឹកដល់ប្រជាពលរដ្ឋត្រូវចូលរួមបង្ការនិងទប់ស្កាត់កូវីដ១៩ត្រូវចាំថាអ្នកភ្លេចកូវីដ តែកូវីដមិនអាចភ្លេចអ្នកឡើយ ក្នុងឱកាសដែលនាំយកអំណោយប្រគល់ជូននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅស្រុកស្វាយចេក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកបានមានប្រសាសន៍ថា៖ នៅពេលដែលជំងឺកូវីដ.១៩ កំពុងរីករាលដាលក្នុងសហគមន៍ ខេត្តបន្ទាយមានជ័យ មានស្រុក.ក្រុងមួយចំនួនកំពុងរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ហើយជាការខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់វិធានការបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍។

លោកបានតឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមបង្ការនិងទប់ស្កាត់កូវីដ.១៩ទាំងអស់គ្នា ត្រូវចាំថាអ្នកអាចភ្លេចកូវីដ១៩បាន តែកូវីដ១៩មិនអាចភ្លេចអ្នកបានឡើយដើម្បីគ្រួសារនិងសង្គមយើងត្រូវចូលរួមទាំងអស់គ្នាបង្ការនិងទប់ស្កាត់កូវីដ១៩ត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់កូវីដ.១៩ ៣កុំ និង៣ការពាទាំងអស់គ្នា។

លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេកបានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយឯកឧត្តម កែ គិមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាកក្នុងឱកាសកូវីដ.១៩មាន អង្ករ៩០០គីឡូក្រាម ទឹកត្រី៩យួរ ទឹកស៊ីអ៊ីវ៩យួរ ត្រីខ៩យួរ មី៩កេស សាប៊ូបោកខោអាវ៩ថង់ ប្រេងឆា៩ដប ទឹកក្រូច៩យួរ ទឹកបរិទ្ធ៩កេស ប៊ីចេង៩កញ្ចប់ ចែលលាងដៃ៦០ដប ថវិកា៥៥០.០០០រៀលចែកជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ៕ ដោយ៖ចិន្ត្រា 


Telegram