មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះណែនាំឲ្យក្រុមហ៊ុន « TESLA » ចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្ត និងសុំអនុញ្ញាតលើកស្លាកយីហោ តាមច្បាប់
ព័ត៌មានជាតិ
477

រាជធានីភ្នំពេញ ៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ « TESLA » ដើម្បីណែនាំឲ្យក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA ។

ការចុះទៅណែនាំនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះ យោងតាមផេក មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះទៅនេះ គឺដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ


Telegram