ថៃគ្រោងដោះលែងអ្នកទោសមួយចំនួន ឱ្យនៅក្រៅឃុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងពន្ធនាគារ
អន្តរជាតិ
128

បាងកក៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកទោសមួយចំនួន នៅក្នុងប្រទេសថៃឆាប់ៗនេះ អាចនឹងទទួលបានការដោះលែងជាបណ្តោះអាសន្ន នៅពេលដែលរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយចំនួនអ្នកទោសលើសចំនួននៅក្នុងពន្ធនាគារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

រលកថ្មីនៃការផ្ទុះកំពុងរាលដាលពាសពេញកន្លែងឃុំឃាំងទូទាំងប្រទេស។ មានមនុស្សជាង ១០ ម៉ឺននាក់បានឆ្លង នៅប្រទេសថៃ ចាប់តាំងពីខែមេសា រួមទាំងអ្នកទោសប្រមាណ ១៨.០០០ នាក់។

ការចម្លងវីរុសក្នុងចំណោមអ្នកទោស បានធ្វើឱ្យមានការព្រួយបារម្ភអំពីលារឆ្លងកាន់តែខ្លាំងនៅក្នុងពន្ធនាគារ។ ទិន្នន័យពីនាយកដ្ឋានកែតម្រូវ បានបង្ហាញថា កទោសជាង ៣១១.០០០ នាក់ត្រូវបានជាប់ឃុំឃាំងនៅក្នុងមន្ទីរកែប្រែ ចំនួន ១៤៣ កន្លែងទូទាំងប្រទេស។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Somsak Thepsuthin បានសារភាពថា អ្នកទោសដែលជាប់ពន្ធនាគារ ពិតជាមានហានិភ័យខ្ពស់ ហើយបានស្នើឱ្យមានផែនការផ្លាស់ប្តូរ ។ បច្ចុប្បន្នផែនការនេះ កំពុងត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការដោះលែង។

«នៅពេលត្រូវបានដោះលែង ពួកគេត្រូវបញ្ចប់រយៈពេលកំណត់។ ស្តង់ដារនៃការអនុវត្តដូចគ្នាត្រូវបានអនុវត្ត»។

លោក Somsak បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃច័ន្ទ (២៤ ឧសភា) ថា« យើងនឹងមិនឲ្យអ្នកជំងឺឆ្លងទេ»។ «អ្នកទោសដែលនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមស្ដង់ដារ ជាមុនសិន។ យើងនឹងមិនបណ្ដោយឱ្យអ្នកជំងឺ COVID-19 ចេញនោះទេ ហើយពួកគេនឹងត្រូវធ្វើតេស្ដនៅមុនពេលត្រូវដោះលែង។ រីឯការដោះលែងឱ្យ នៅក្រៅឃុំបណ្ដោះអាសន្នទៀតសោតនឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវយុត្តិធម៌»៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram