ប្រើក្មេងឲ្យលួចគាស់តូបវេរលុយបានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន​ទាំង២នាក់​
សន្តិសុខសង្គម
216

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការចាប់ឃាត់ខ្លួន ក្រោយប្រើឲ្យក្មេង ចូលលួចគាស់តូបវេរលុយ កាលពីវេលាម៉ោង០២និង១២នាទីរំលងអាធ្រាត្រ ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១ ចំ​ណុច​ចក្រុមទី៤៨ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់​ដំបង។ ​

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយរត់គេចខ្លួនបាន១ថ្ងៃ សមត្ថកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ។

ទី១ឈ្មោះ ឡា ពោ​ ភេទប្រុស អាយុ១១​ឆ្នាំ ស្នាក់នៅភូមិចំការសំ​រោង២ សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង​ ​ខេត្តបា​ត់ដំបង ​និងទី២ឈ្មោះ​ ម៉ៅ​ កុសល​ ភេទប្រស​ អាយុ២៨ឆ្នាំ ស្នាក់នៅមិនប្រាកដ​ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង​លើ ត្រូវបានជនសង្ស័យគាស់ទូដាក់លុយ ប្រមូលយកប្រាក់ប្រមាណជា ០១លានរៀល និងក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

 


Telegram