ផែនដីបានប្រកាសសង្គ្រាមជាមួយ យើងហើយឬ? ខណៈរឿងអាក្រក់ៗកំពុងកើតមានឡើងនៅឆ្នាំ២០២១នេះ
អន្តរជាតិ
493

អន្តរជាតិ៖ សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកជំនាញនិយាយថា នៅពេលផែនដីឡើងកម្តៅ វាបណ្តាលឱ្យមានការផ្លាស់ប្តូរលំនាំអាកាសធាតុ នៅលើគោកនិងសមុទ្រ ផលប៉ះពាល់បែបនេះនឹងកាន់តែមើលឃើញនិងកាន់តែខ្លាំង។

លោក Robert Ballard អ្នកជំនាញខាងសមុទ្រ ដែលល្បីខាងស៊ើបអង្កេតលើកប៉ាល់ទីតានិចបាននិយាយថា«ផែនដីបានប្រកាសសង្គ្រាមលើយើងហើយ»។ ប្រសិនបើយើងមិនព្រមដោះស្រាយ នោះមានន័យថា ចំនួនប្រជាជនរបស់យើងកាន់តែច្រើន ការមិនដោះស្រាយជំហរកាបូនរបស់យើង ផែនដីនឹងលុបបំបាត់យើងចោល។

ការផ្លាស់ប្តូរអាកាសធាតុគឺច្រើនជាងការកើនឡើងនៃសីតុណ្ហភាព។

វាកំពុងពុះកញ្ជ្រោលជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងបង្កឱ្យមាន លំនាំអាកាសធាតុថ្មីទាំងនៅលើគោកនិងលើសមុទ្រ ។ ផលប៉ះពាល់របស់វាគឺកំពុងបង្ហាញពីសកម្មភាពព្យុះនិងទឹកជំនន់។ នេះជា គ្រោះមហន្តរាយសម្លាប់មនុស្សនៅក្នុងរដ្ឋ Louisiana និងប្រទេសឥណ្ឌា គឺជាការរំលឹក នៃផលប៉ះពាល់របស់វា។

នេះគឺជាការវិភាគនៃព្រឹត្តិការណ៍អាកាសធាតុនៅសប្តាហ៍នេះនិងការផ្សារភ្ជាប់របស់ពួកគេទៅនឹងការប្រែប្រួលអាកាសធាតុ។

-គ្រោះអគ្គិភ័យឆេះព្រៃ វាពិបាកនឹងពន្លត់ខ្លាំងណាស់ ហើយវាអាចក្លាយជារឿងធម្មតាទៅហើយ

តំបន់អាក់ទិក គេឃើញមានអណ្តាតភ្លើងឆេះព្រៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណៈពេលដែលព្រិលធ្លាក់ខ្លាំងក្នុងតំបន់ គឺគ្រប់គ្រាន់ដើម្បីពន្លត់អគ្គិភ័យ ភាគច្រើនអ្នកវិទ្យាសាស្ត្រនិយាយថា ការផ្លាស់ប្តូរអាកាសធាតុកំពុងជួយដល់ភ្លើងឆេះព្រៃ ដែលឆេះខ្លោចពេញរដូវរងារ តែអាចកើតឡើងនៅរដូវផ្ការីក។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី«Nature» បាន និយាយថា ការ បន្តរដូវក្តៅនិងគ្រោះរាំងស្ងួត ដែលទាក់ទងនឹងការឡើងកម្តៅនៃអាកាសធាតុ ដែលគេសង្ឃឹមអាចប្រឆាំងនឹងអគ្គិភ័យនៅក្នុងរដូវស្លឹកឈើជ្រុះ តែផ្ទុយទៅវិញវាបង្កើនឱកាសនៃអគ្គិភ័យ ឈានដល់ដំណាក់កាលដែលកំពុងឆេះរាលដាលខ្លាំង ។

អគ្គិភ័យឆេះព្រៃ ដុតបំផ្លាញដីមួយចំណែកនៃអណ្តាតភ្លើងផ្សេងទៀត ប៉ុន្តែវាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការគ្រប់គ្រងអគ្គិភ័យ សុខភាពមនុស្សនិងអាកាសធាតុ។

-ព្យុះខ្លះកំពុងបង្កើនល្បឿន និងធ្វើចលនាលឿនជាងមុន

អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញខាងគោលនយោបាយពិភពលោក បានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុនឹង ក្លាយជាអ្វីដែលគេហៅថា«ការគំរាមកំហែងកាន់តែច្រើន»។

នៅក្នុងប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួនពីការឆ្លងវីរុស កូវីដ១៩ ខណៈដែល ព្យុះស៊ីក្លូនដ៏សាហាវមួយបានបោកបក់ចូលឆ្នេរភាគខាងលិចប្រទេសរបស់ខ្លួនដោយ សម្លាប់មនុស្សយ៉ាងតិច១ ៤០ នាក់។

អ្នកជំនាញផ្នែកសុខភាព ភ័យខ្លាចថា ប្រជាជនដែលផ្លាស់ទីលំនៅដោយសារ ព្យុះ វាបង្កជាហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ទៅជាចង្កោមនៃការផ្ទុះឡើងនៃវីរុស។ ព្យុះស៊ីក្លូន តាកតា(Tauktae) មានផ្ទុកនូវល្បឿនខ្យល់ស្មើនឹងព្យុះទី ៣ វាបង្កការជន់លិចដែលបានប្រែក្លាយមហាវិថីទៅជាទន្លេ ខណៈ ដែលខ្យល់បក់បោកដើមឈើនិងផ្ទះដួលរលំជាច្រើន។ អ្នកស្លាប់មួយចំនួនដោដយសារមកពីព្យុះនេះ បណ្តាលមកពីរន្ទះបាញ់និងការលង់ទឹក។

លោក Miller បាននិយាយថា« ព្យុះសមុទ្រអារ៉ាប់មិនមានលក្ខណៈខ្លាំងក្លា ដូចព្យុះដែលវាយប្រហារលើប្រទេសឥណ្ឌា ពីឆកសមុទ្របេងហ្គាល់នោះទេ»។ ជាមួយនឹងខ្យល់បក់អតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះស៊ីក្លូននេះ ត្រូវបានចងភ្ជាប់ទៅនឹងខ្យល់បក់ខ្លាំងបំផុតនៅក្នុងព្យុះណាមួយ ដើម្បីធ្វើឱ្យមានការបក់បោក នៅគ្រប់ទិសទីនៃសមុទ្រអារ៉ាប់។

ទីភ្នាក់ងារការពារបរិស្ថាន បាននិយាយថា ការផ្លាស់ប្តូរអាកាសធាតុ នឹងបន្តប៉ះពាល់ដល់ព្យុះស៊ីក្លូនត្រូពិក ដោយបង្កើនសីតុណ្ហភាពលើផ្ទៃសមុទ្រ ដែលជាកត្តាសំខាន់ក្នុងការបង្កើននិងថាមពល ដល់ព្យុះស៊ីក្លូន ។

-កំណត់ត្រាទឹកភ្លៀង និងទឹកជំនន់ កំពុងកើតឡើងជាញឹកញាប់

ភាគនិរតីនៃរដ្ឋ លូអ៊ីស៊ីអាន់ណា(Louisiana)បានវិលត្រឡប់ទៅរកភាពប្រសើរ វិញ បន្ទាប់ពីមានខ្យល់ព្យុះពីរវាយប្រហារកាលពីឆ្នាំមុន។

បន្ទាប់មក ជំនន់ទឹកភ្លៀង បានវាយប្រហារបឹង Charles កាលពីថ្ងៃចន្ទ ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃ នៅក្នុងទីក្រុង ក្នុងរយៈពេល ៤១ ឆ្នាំ។ វាជាជំនន់ទឹកភ្លៀងដែលធ្ងន់ជាងគេទី៣ ដែលមិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃក្នុងទីក្រុង។

តាមពិតទឹកភ្លៀងបានធ្លាក់ច្រើននៅបឹងCharles នៅថ្ងៃនោះច្រើនជាងព្យុះពីរដែលបានបំផ្លាញកាលពីឆ្នាំមុន។

ហើយម្តងទៀតការផ្លាស់ប្តូរអាកាសធាតុ កំពុងតែបង្កើនភាពធ្ងន់ធ្ងរនៃទឹកភ្លៀងទាំងនេះ។ លោកMillerបាននិយាយថា សីតុណ្ហភាពខ្ពស់ មានន័យថា បរិយាកាសអាចរក្សាសំណើមបានច្រើន ហើយមហាសមុទ្រ ខ្យល់ និងការឡើងកម្តៅនាំឱ្យមានការហួតកាន់តែច្រើន។

លោកបានមានប្រសាសន៍ថា«ព្រឹត្តិការណ៍ទឹកភ្លៀងម្តងក្នុងរយៈពេល ៥០ឆ្នាំម្តង គឺច្រើនជាងម្តងក្នុងមួយទសវត្សរ៍ឥឡូវនេះ។ ហើយនៅក្នុងកន្លែងដូចជារដ្ឋ Louisiana និង រដ្ឋតិចសាស់ យើងបានឃើញពួកគេ(ទឹកភ្លៀង)ជាច្រើនដងក្នុងមួយទសវត្សចុងក្រោយនេះ។

បឹងCharlesនៅតែកំពុងសាងសង់ឡើងវិញ។ កាលពីខែសីហា ព្យុះHurricaneបានវាយប្រហារ តំបន់នោះ ដោយកម្លាំងខ្លាំង ដូច ព្យុះកំបុតត្បូងEF-2។ នៅក្នុងខែតុលា ព្យុះHurricaneបាននាំមកនូវការទឹកភ្លៀងធ្លាក់ យ៉ាងខ្លាំង ដែលបង្កឱ្យមានទឹកជំនន់ធំ ៗ ។

-ការបាក់ផ្ទាំងទឹកកកធំជាងគេបំផុតនៅលើពិភពលោក គឺជា ផ្នែកមួយនៃការប្រែប្រួល ធម្មជាតិ

មិនមែនបាតុភូតអាកាសធាតុគួរឱ្យភ្ញាក់ផ្អើលទាំងអស់នោះទេ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

នៅអង់តាក់ទិក បំណែកទឹកកក យក្សមួយអណ្តែត ដែលមានទំហំជិត ៨០ ដងនៃតំបន់ Manhattan របស់ទីក្រុងNew York បានបែកចេញពីធ្នើ ទឹកកក Ronne ចូលទៅក្នុងសមុទ្រ Weddell ។

អ្នកវិទ្យាសាស្រ្ត មិនត្រូវបាន សន្មតថា ការធ្លាក់ចុះឬការបំបែកខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនោះទេ។ ពួកគេជឿថានេះគឺជាផ្នែកមួយនៃវដ្តធម្មជាតិ ។ កំណាត់ទឹកកកធំ ៗ បានបែកចេញពីធ្នើទឹកកកជាប្រចាំ។

ផ្ទាំងទឹកកកដែលត្រូវបានពិពណ៌នាថា ធំជាងគេបំផុតនៅលើពិភពលោក (យ៉ាងហោចណាស់នៅពេលនេះ) នឹងមិននាំឱ្យមានការកើនឡើងនៃកម្ពស់ទឹកសមុទ្រនោះទេ។

ដូចដុំទឹកកករលាយមិនបង្កើនកម្រិតភេសជ្ជៈនៅក្នុងកែវ ផ្ទាំងទឹកកកនិងធ្នើទឹកកក ដែលបែកចេញមាននៅក្នុងមហាសមុទ្ររួចទៅហើយ ដូច្នេះមិនមានបរិមាណទឹកបន្ថែមទៀតទេនៅពេលពួកវារលាយ។

ដុំទឹកកកដ៏ធំ ពេលនេះត្រូវបានគេស្គាល់ជាផ្លូវការ ថា A-76។ ផ្ទាំងទឹកកកត្រូវបានគេដាក់ឈ្មោះតាមបែបបុរាណពីអង់តាក់ទិក ដែលក្នុងនោះដំបូងគេ ត្រូវបានគេមើលឃើញបន្ទាប់មកលេខបន្តបន្ទាប់។ ទីភ្នាក់ងារអវកាសអឺរ៉ុប បាននិយាយថា បន្ទាប់មកប្រសិនបើផ្ទាំងទឹកកកបែកចេញជាដុំបន្តបន្ទាប់។

-នៅអាឡាស្កាការកកស្ទះទឹកកកគឺជាការមើលឃើញជាទូទៅនៅនិទាឃរដូវ

ប្រភពពីរដ្ឋាភិបាលរបស់រដ្ឋអាឡាស្កា លោក Mike Dunleavy បានអោយដឹងថា នៅភាគពាយព្យនៃរដ្ឋអាឡាស្កា ការកកស្ទះដុំទឹកកក បានធ្វើឱ្យទឹកទន្លេហូរហួសច្រាំងរហូតដល់ជន់លិចផ្ទះប្រជាជន និងបណ្តាលឱ្យពួកគេបង្ខំចត្តិភៀសខ្លួនចេញពីទីនោះដើម្បីសុវត្តិភាព។ ទឹកទន្លេបានហូរចូលទីប្រជុំជន Buckland និងបង្កការជន់លិចរាលដាលដែលបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ។

វាជារឿងធម្មតាសម្រាប់ទឹកកកនៅតាមដងទន្លេដែលកកស្ទះ នៅខ្សែទឹកខាងក្រោមដែល ធ្វើឱ្យទឹកឡើងយ៉ាងលឿនឆាប់រហ័ស។ លោក Scott Lindsey នាយកប្រចាំតំបន់រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ នៅទីក្រុង Anchorage និយាយថា ភាគច្រើនកើតឡើងនៅនិទាឃរដូវ នៅពេលដែលសីតុណ្ហភាពឡើងក្តៅនិងព្រិលរលាយហូរចូលដល់ ទន្លេ។

លោក Lindsey បាននិយាយថា លោកមិនបានឃើញការស្រាវជ្រាវណាមួយ ដែលផ្សារភ្ជាប់ការផ្លាស់ប្តូរអាកាសធាតុទៅនឹងការកកស្ទះទឹកកកនោះទេ។

លោកមានប្រសាសន៍ថា « ប្រសិនបើទឹកទន្លេមិនហូរជា បំណែកតូចៗទេ ការកកស្ទះនឹងកើតឡើង»។ ការប្រែប្រួលអាកាសធាតុពិតជាអាចកាត់បន្ថយការគំរាមកំហែងនៃព្រឹត្តិការណ៍ទាំងនេះ ព្រោះរដូវរងារជាធម្មតា បណ្តាលឱ្យគម្របទឹកកកស្តើងនិងមានព្រិលសរុបតិច។

ប៉ុន្តែ ការកកស្ទះទឹកកកជាញឹកញាប់ កើតឡើងនៅរដ្ឋអាឡាស្កា, ការផ្លាស់ប្តូរអាកាសធាតុនៅនិទាឃរដូវនេះ អាចប៉ះពាល់ដល់ភាពធ្ងន់ធ្ងរនិងទឹកជំនន់ជាបន្តបន្ទាប់របស់ខ្លួន ។

ខែមេសាដែលជាខែប្រែប្រួលនៅអាឡាស្កា កំពុងផ្លាស់ប្តូរពីរដូវរងារដល់និទាឃរដូវ អាចមានកំដៅផែនដីកាន់តែលឿន ដែលនឹងបណ្តាលឱ្យមានការផ្លាស់ប្តូរពីស្ថានភាពដូចរដូវរងារទៅជាក្តៅនិទាឃរដូវ និងអាចមានព្រិលនិងទឹកកកច្រើន ការបំផ្លាញកំពុងកើតឡើង។

ដូច្នេះ ភាពញឹកញាប់ ឬឧប្បត្តិហេតុនៃការជន់លិចទឹកកក អាចនឹងថយចុះដោយសារនិន្នាការជាទូទៅ នៅតំបន់អាក់ទិកអាំង តង់ស៊ីតេនៃទំនប់ទឹកកក អាចមានមហន្តរាយកាន់តែខ្លាំង ៕ ប្រភព៖  CNN ប្រែសម្រួល៖ នង ណារិន

Telegram