ពិតឬយ៉ាងណាដែលប្រភពដើមនៃវីរុសកូវីដ១៩ចេញពីមន្ទីរពិសោធន៍នៅវិទ្យាស្ថានវ៉ូហាន? ខណៈរឿងនេះត្រូវបានជជែក​គ្នាយ៉ាងខ្លាំងនៅក្នុងរដ្ឋបាលរបស់លោកBiden
អន្តរជាតិ
123

វ៉ាស៊ីនតុន៖ សារព័ត៌មាន CNA បានចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជាឱ្យជំនួយការ រកចម្លើយចំពោះដើមកំណើតនៃវីរុស​COVID-19 បាននិយាយ កាលពីថ្ងៃពុធទី​២៧ ឧសភាថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កំពុងស្វែងរកទ្រឹស្តីគូប្រជែងដែលមានសក្តានុពលរួមទាំងលទ្ធភាពនៃគ្រោះថ្នាក់មន្ទីរពិសោធន៍នៅក្នុងប្រទេសចិន។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កំពុ​ងពិចារណាលើសេណារីយ៉ូទំនងពីរ ប៉ុន្តែនៅតែខ្វះទំនុកចិត្តខ្ពស់នៅក្នុងការសន្និដ្ឋានរបស់ពួកគេ និងកំពុងជជែកដេញដោលគ្នាយ៉ាងក្តៅគគុកដែលអាចមានលទ្ធភាពជាងនេះ។

សេចក្តីសន្និដ្ឋានត្រូវបានរៀបរាប់លម្អិតនៅក្នុងរបាយការណ៍មួយទៅកាន់លោក Biden ដែលបានស្នើសុំឱ្យក្រុមរបស់លោកនៅក្នុងខែមីនាដើម្បីបញ្ជាក់លម្អិតថា« តើវីរុសឆ្លងរីករាលដាលលើភិភពលោកនេះ បានមកពីការទាក់ទងរបស់មនុស្សជាមួយនឹងសត្វ​ដែលឆ្លង ឬពីគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍ឬយ៉ាងណា»?​

ការលាតត្រដាងជាសាធារណៈ របស់លោក បៃដិន អំពីការវាយតម្លៃស៊ើបការណ៍សម្ងាត់ឯកជន និងមិនពេញលេញរបស់អាមេរិក បានបង្ហាញពីការជជែកដេញដោលគ្នា មួយនៅក្នុងរដ្ឋបាលរបស់លោក អំពីកន្លែងដែលវីរុសនេះមានប្រភពដើម។ វាក៏ផ្តល់ភាពជឿជាក់ដល់ទ្រឹស្តីមួយដែលថាវីរុសនេះអាចកើតចេញពីមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ចិន ជំនួសឱ្យធម្មជាតិ។

ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយកាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ថា ការធ្វើនយោបាយបញ្ហានេះ នឹងរារាំងដល់ការស៊ើបអង្កេត ទៅលើប្រភពដើមនៃជំងឺកូវីដ​-១៩​។

ស្ថានទូតបាននិយាយនៅក្នុងសុន្ទរកថាដោយយោងតាមអ្នកនាំពាក្យម្នាក់ថា ប្រទេសចិនគាំទ្រដល់« ការស្រាវជ្រាវដ៏ទូលំទូលាយមួយ ចំពោះរាល់ករណីដំបូងនៃការឆ្លងជំងឺកូវីដ​-១៩ ដែលត្រូវបានរកឃើញនៅទូទាំងពិភពលោក និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើមូលដ្ឋានសំងាត់ និងមន្ទីរពិសោធន៍ជីវសាស្ត្រមួយចំនួននៅទូទាំងពិភពលោក» ។

វីរុសរាតត្បាតនេះ បានសម្លាប់មនុស្សជាង​៣.៥លាននាក់ នៅទូទាំងពិភពលោក និងបានបំផ្លាញសេដ្ឋកិច្ចពិភពលោក ដោយសារតែការជាប់គាំងនិងការរឹតត្បិតផ្សេងៗទៀត ដើម្បីទប់ស្កាត់ការរីករាលដាល។ ដើមកំណើតនៃវីរុសនៅតែមានការប្រកួតប្រជែងក្នុងចំណោមអ្នកជំនាញ។ ករណីដែលគេរកឃើញដំបូងបានកើតឡើងនៅទីក្រុង​Wuhan ភាគកណ្តាលប្រទេសចិន កាលពីខែធ្នូឆ្នាំ​២០១៩​។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយក្នុងខែមីនា និងសរសេររួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិន ក្រុមដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលបានចំណាយពេល​៤សប្តាហ៍ នៅក្នុងនិងជុំវិញទីក្រុងវូហាន កាលពីខែមករានិងកុម្ភៈ បាននិយាយថា វីរុសប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វផ្សេងទៀតហើយនោះ« ការណែនាំតាមរយៈឧប្បត្តិហេតុក្នុងមន្ទីរពិសោធន៍ ត្រូវបានគេចាត់ទុកថាជាផ្លូវដែលមិនទំនងទាល់តែសោះ»។

«សំណួរពិសេសសម្រាប់ប្រទេសចិន»

ការមិនសប្បាយចិត្តរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើអ្វីដែលខ្លួនយល់ថាជាកិច្ចសហប្រតិបត្តិការមិនមិនពេញលេញ​ពីប្រទេសចិន ក្នុងការស៊ើបអង្កេតអន្តរជាតិ។

លោក Biden បាននិយាយថា« ឥឡូវនេះខ្ញុំបានស្នើសុំឱ្យសហគមន៍ រកការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រមូលនិងវិភាគព័ត៌មាន ដែលអាចនាំឱ្យយើងខិតទៅជិតការសន្និដ្ឋានច្បាស់លាស់ ហើយត្រូវរាយការណ៍មកខ្ញុំវិញក្នុងរយៈពេល​៩០​ថ្ងៃ»។ ជាផ្នែកមួយនៃរបាយការណ៍នោះ ខ្ញុំបានស្នើសុំឱ្យមានផ្នែកនៃការស៊ើបអង្កេតបន្ថែម ដែលអាចត្រូវបានទាមទាររួមទាំងសំណួរជាក់លាក់សម្រាប់ប្រទេសចិន។

ទីភ្នាក់ងារអាមេរិកបាននិងកំពុងស្វែងរកប្រភពដើមរបស់ជំងឺកូវីដ១៩ ចាប់តាំងពីរដ្ឋាភិបាលបានទទួលស្គាល់វីរុសនេះថា ជាហានិភ័យសុខភាពធ្ងន់ធ្ងរ នៅដើមឆ្នាំ​២០២០​។

កាលពីដើមសប្តាហ៍នេះ ប្រភពព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិក ដែលត្រូវបានគេផ្សព្វផ្សាយជាទូទៅ ក្នុងកំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូ ណាល់ត្រាំ បានចោទប្រកាន់ថា អ្នកស្រាវជ្រាវ ៣ នាក់នៅវិទ្យាស្ថានវ៉ូហានរបស់ប្រទេសចិន បានធ្លាក់ខ្លួនឈឺខ្លាំងនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ដែលពួកគេ បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ​។

ប្រភពនៃភាព​ដំបូងនោះឬថា តើទីភ្នាក់ងារអាមេរិកគួរឲ្យកចិត្តកំរិតណាដែលគេមិនដឹង។ ប្រភពមួយបាននិយាយថា វាមិនទាន់ច្បាស់ថា តើអ្នកស្រាវជ្រាវដែលធ្លាក់ខ្លួនឈឺ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឬរោគសញ្ញារបស់ពួកគេជារោគសញ្ញាអ្វីនោះទេ។

គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ទាំងព្រឹទ្ធសភាអាមេរិក និងសភាតំណាងរាស្រ្ត កំពុងស៊ើបអង្កេតពីរបៀបដែលទីភ្នាក់ងារអាមេរិក បានរាយការណ៍និងប្រមូលព័ត៌មាន អំពីប្រភពដើមរបស់កូវីដ​១៩ របៀបផ្សព្វផ្សាយនិងរបៀបដែលរដ្ឋាភិបាលបានឆ្លើយតបចំពោះវា។

របាយការណ៍មួយដែលចេញដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សាធារណរដ្ឋ នៅដើមខែនេះ បានផ្តោតជាពិសេសទៅលើវិទ្យាស្ថានវ៉ូហាន់​។

របាយការណ៍របស់សាធារណរដ្ឋបានអះអាងថា«ភ័ស្តុតាងសំខាន់គួរឱ្យព្រួយបារម្ភ បង្កឱ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរថា ការផ្ទុះឡើងនៃកូវីដ១៩ អាចជាការលេចធ្លាយ​ពីវិទ្យាស្ថាន បានលើកឡើងថា មន្ទីរពិសោធន៍វូហាន បានចូលរួមក្នុងការស្រាវជ្រាវអាវុធជីវសាស្ត្រ ហើយទីក្រុងប៉េកាំងបានព្យាយាម«បិទបាំង» ប្រភពដើមនៃវីរុស។

ទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យអង្គការសុខភាពពិភពលោក បើកដំណាក់កាលទីពីរនៃការស៊ើបអង្កេតរបស់ខ្លួនលើប្រភពដើមរបស់ជំងឺកូវីដ​១៩​។

កាលពីថ្ងៃពុធម្សលិមិញនេះនៅទីក្រុងហ្សឺណែវ នាយកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកលោក Mike Ryan បាននិយាយថា ទីភ្នាក់ងារនេះ រំពឹងថានឹងផ្តល់ព័ត៌មានថ្មីៗ ស្តីពីជំហានបន្ទាប់ ដែលបានស្នើឡើងរបស់ខ្លួន នៅក្នុងសប្តាហ៍ខាងមុខនេះ។

គណៈប្រតិភូចិនប្រចាំនៅអង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវឥរិយាបថបើកចំហ និងតម្លាភាព ដើម្បីសហការជាមួយការប៉ុនប៉ងរបស់អង្គការសុខភាពពិភពលោក ដើម្បីតាមដានប្រភពដើមនៃវីរុសនេះ៕ ប្រភព​​​​​៖  CNA  ប្រែសម្រួល៖ នង ណារិន

Telegram