អន្តរជាតិ៖ សារព័ត៌មាន CNN បានចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សជាង៥០ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកលើសទម្ងន់មួយគ្រឿងបានលិចនៅភាគពាយព្យនៃរដ្ឋ Kebbi របស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃពុធនេះ។ យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ១៥០ នាក់នៅលើទូក ដែលភាគច្រើនមកពីរដ្ឋ Kebbi ហើយត្រូវបានគេជឿជាក់ថាជាអ្នកជំនួញ។
លោក Abdullahi Buhari ប្រធានតំបន់រដ្ឋាភិបាលក្នុងតំបន់ Ngaski នៃរដ្ឋ Kebbi ដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើង បានប្រាប់ CNN នៅល្ងាចថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៣ នាក់ដែលចំនួននេះរំពឹងថានឹងកើនឡើង។ លោក Buhari បានបន្ថែមទៀតថា មនុស្ស ២២នាក់ ត្រូវបានគេជួយសង្គ្រោះ ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍លោក Abbas Rabiu Kamba នាយកប្រតិបត្តិស្តីទីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់ Kebbi បានប្រាប់ CNN ថា ពួកគេបានរកឃើញសាកសពចំនួន ៤៧ នាក់ក្នុងនោះមានបុរស ២០ នាក់និងស្ត្រី ២២ នាក់ពីទឹក។ លោកKamba បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើមានកុមារប៉ុន្មាននាក់បានបាត់បង់ជីវិតនៅឡើយនោះទេ។
អ្នកនាំពាក្យប៉ូលីសនៃប្រទេសនីហ្សេរីយ៉ា លោក Wasiu Abiodun បាននិយាយថា ទូកបានដឹកចេញពីស្រុក Borgu ក្នុងប្រទេសនីហ្សេរីយ៉ាហើយកំពុងឆ្ពោះទៅកាន់ទីផ្សារមួយនៅជិតប្រទេស Kebbi មុនពេលលិច នៅព្រឹកថ្ងៃពុធ។
អាជ្ញាធរកំពុងលើកឡើងពីការផ្ទុកលើសទម្ងន់ដែលជាមូលហេតុនៃគ្រោះថ្នាក់នេះ ដោយអ្នកនាំពាក្យប៉ូលីស បានព្រមានប្រតិបត្តិករទូកឱ្យគោរពតាមការប្រុងប្រយ័ត្នសុវត្ថិភាពនិងបញ្ឈប់ការផ្ទុកលើសចំណុះរបស់ទូក លើសពីសមត្ថភាព៕
ប្រភព៖ CNN ប្រែសម្រួល៖ នង ណារិន