ការប្រយុទ្ធគ្នាកាន់តែខ្លាំង! ពលរដ្ឋមីយ៉ាន់ម៉ាជិត​២០.០០០​នាក់ ត្រូវបានភៀសខ្លួនចេញពីផ្ទះក្នុងតំបន់​Myaung
អន្តរជាតិ
282

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនប្រជាជនដែលផ្លាស់ប្តូរទីលំនៅ នៅតំបន់ឈិនហ្កាន បានកើនឡើងដល់ប្រហែល២០,០០០នាក់ បន្ទាប់ពីប្រជាជនជាង ១.៥០០​នាក់មកពីភូមិមួយក្នុងសង្កាត់ Myaung បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារតែការវាយឆ្មក់របស់ទាហានរបស់យោធាកាលពីថ្ងៃពុធ។

នៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានឃាតកម្មលើអ្នកផ្តល់ព័ត៌មាន ប៉ូលីសទាហាននៃកងយោធាប្រហែល​៥០ នាក់បានឆ្មក់ចូលនិងឆែកឆេរផ្ទះរបស់ភូមិ ដែលស្ថិតនៅលើច្រាំងទន្លេ Ayeyarwaddy ក្នុងតំបន់ Myaung​។

ក្រោយមកក្រុមអ្នកតស៊ូស៊ីវិលមួយចំនួនធំនៃកម្លាំងការពារប្រជាជន Myaung បានបើកការវាយប្រហារទៅលើកងទ័ពរបស់យោធាវិញ ដែលបានដាក់ពង្រាយនៅសាលារៀននិងវត្តអារាម​។

សមាជិកនៃកម្លាំងការពារប្រជាជនបាននិយាយកាលពី​ថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលជាច្រើនម៉ោងនៃការពន្លត់អគ្គីភ័យបានបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសយោធាចំនួន​៤ នាក់ ខណៈការប្រយុទ្ធប្រដាប់អាវុធ បណ្តាលឲ្យ​មនុស្សម្នាក់រងរបួស​។

ទាហានរបបយោធា បានប្រើគ្រឿងផ្ទុះយ៉ាងខ្លាំង ខណៈដែលយុទ្ធជនតស៊ូស៊ីវិល ត្រូវបានបំពាក់ដោយកាំភ្លើងចាស់ កាំភ្លើងច្នៃនិងកាំភ្លើងហ្គាសក្នុងផ្ទះ។ ដោយសារតែការបាញ់ប្រហារនិងការដាក់ពង្រាយទាហានរបស់របបយោធា អ្នកភូមិជាង​១.៥០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួក គេចាប់តាំងពីថ្ងៃពុធមក។ បច្ចុប្បន្នកុមារនិងស្ត្រី បានជ្រកកោននៅតាមគេហដ្ឋានរបស់សាច់ញាតិ នៅក្នុងភូមិជិតខាង។ យោងតាមប្រជាពលរដ្ឋបានអោយដឹងថា ទន្ទឹមនឹងនេះដែរ អ្នកភូមិប្រុសៗកំពុងលាក់ខ្លួននៅក្នុងព្រៃក្បែរនោះ។

គួរបញ្ជាក់ផងដែរថា ប្រជាជនជិត​២​ម៉ឺននាក់ មកពីប្រហែល​៥០​ភូមិក្នុងសង្កាត់កានី និងមីងទីន បានកំពុងលាក់ខ្លួននៅក្នុងព្រៃក្បែរនោះ ចាប់តាំងពីសប្តាហ៍មុន ដោយសារតែការដាក់ពង្រាយនិងការ បាញ់ប្រហារ ជាមួយកងកម្លាំងការពារប្រជាជនកាណា។ បច្ចុប្បន្ននេះ ប្រជាជនដែលគ្មានផ្ទះសម្បែង កំពុងប្រឈមនឹងការលំបាកនៅក្នុងព្រៃ ដោយសារតែកង្វះខាតស្បៀងអាហារនិងទឹក។

​កងទ័ពរបស់កងយោធា បានវាយឆ្មក់និង​ប្លន់ភូមិនានានៅក្នុងតំបន់កានី ចាប់តាំងពីខែមេសា បន្ទាប់ពីការបាញ់ប្រហារគ្នាជាមួយយុទ្ធជនតស៊ូស៊ីវិលនៅទីប្រជុំជន បានចាប់ផ្តើមនៅថ្ងៃទី​២​ខែមេសា៕ ប្រភព៖ The Irrawaddy   ប្រែសម្រួល៖ នង ណារិន

Telegram