ប្រទេសមីយ៉ាន់ម៉ា រាយការណ៍ពីការឆ្លងកូវីដ១៩ ថ្មីចំនួន៧២ នាក់ សរុបកើនដល់ ១៤៣,៤៨៦នាក់
អន្តរជាតិ
180

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួ បានចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានការឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៧២ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលបាននាំយកចំនួនសរុបដល់ទៅ ១៤៣,៤៨៦ កាលពីថ្ងៃសុក្រ។

មិនមានរបាយការណ៍អំពីការស្លាប់ថ្មីនោះទេ ហើយចំនួនអ្នកស្លាប់មានចំនួន ៣.២១៦ នាក់។

ចំនួននៃការជាសះស្បើយបានកើនឡើងដល់ ១៣២.២៧៩ នាក់ បន្ទាប់ពីអ្នកជំងឺ ១០ នាក់ទៀតត្រូវបានអនុញ្ញាតឲ្យចាក ចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។

ក្រសួងបានដាក់បទបញ្ជាការស្នាក់នៅក្នុងផ្ទះនៅទីប្រជុំជន Tonzang នៃរដ្ឋឈិន និងសង្កាត់ Tamu នៃតំបន់Sagaing ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ ខណៈដែលក្រុងទាំងនេះថ្មីៗនេះ មានការកើនឡើងនូវចំនួននៃករណីកូវីដ១៩៕

ប្រភព៖ xinhuanet ប្រែសម្រួល៖ នង ណារិន

Telegram