បាងកក៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការរីករាលដាលនៃវីរុសកូវីដ១៩ បានឆ្លងរីករាលដាលពាសពេញពន្ធនាគារក្នុងប្រទេសថៃ បានធ្វើឱ្យមានការចាប់អារម្មណ៍លើប្រព័ន្ធព្រហ្មទណ្ឌ ខណៈដែលភាពចង្អៀតណែនក្តន់របស់ អ្នកទោស មានកន្លែងដេកតិចជាងនៅខាងក្នុងមឈូស។ មនុស្សជាង ២២.០០០នាក់ បានធ្វើតេស្តនៅខាងក្នុងពន្ធនាគារ ។
អាជ្ញាធរបានរៀបចំផែនការដើម្បីដោះលែងឲ្យបានឆាប់ដល់ទណ្ឌិតដែលមានជំងឺ និង ផ្តល់ថវិកាសម្រាប់ការធ្វើតេស្តនិងថែទាំសុខភាពបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ការផ្ទុះឡើងក្នុងពន្ធនាគារ នៅប្រទេសថៃ បានកើនឡើងយ៉ាងខ្លាំង ដែលត្រូវបានប្រកាស ជាសាធារណៈកាលពីមួយខែមុន ហើយបានធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមសកម្មជន មួយចំនួនបានឆ្លងជំងឺនេះ។
សហព័ន្ធសិទិ្ធមនុស្សអន្តរជាតិ បាននិយាយថា ចំនួនអ្នកទោសថៃមានចំនួនប្រហែល ៣១១.០០០ នាក់នៅដើមឆ្នាំនេះ ពោលគឺច្រើនជាង ២ ដងកន្លះ ។ ក្រុមមន្រ្តីបានធ្វើតេស្ត អ្នកទោសជាង ៣៦,០០០ នាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺ កូវីដ - ១៩ ដល់អ្នកទោសនិងមន្រ្តីពន្ធនាគារ។
ក្រុមសិទិ្ធមនុស្សនិយាយថា ផែនការគួរតែបន្តទៅមុខទៀតនិងជំរុញឲ្យអាជ្ញាធរដោះលែង អ្នកទោស ដើម្បីកាត់បន្ថយចំនួនអ្នកទោស ច្រើនកកកុញ។
លោក Brad Adams នៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានមានប្រសាសន៍ថា« អាជ្ញាធរគួរតែកាត់បន្ថយចំនួនអ្នកជាប់ឃុំ…នៃអ្នកដែលជាប់ចោទពីបទនយោបាយឬសម្រាប់បទល្មើសតូចតាច»៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន