យោធាមីយ៉ាន់ម៉ា បរាជ័យក្នុងការបង្ក្រាបការតវ៉ា រយៈពេល៤ ខែ បន្ទាប់ពីរដ្ឋប្រហារ
អន្តរជាតិ
340

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ា បានធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃអង្គារទី ០១ មិថុនា នៅតាមសង្កាត់ជាច្រើន ខណៈការប្រយុទ្ធគ្នារវាងកងទ័ពនិងកងជីវពលប្រឆាំងនឹងរបបយោធា បានផ្ទុះឡើងនៅតាមតំបន់ព្រំដែន ៤ ខែ បន្ទាប់ពីយោធាបានបណ្តេញរដ្ឋាភិបាលដែលបានជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ។

យោធាមីយ៉ាន់ម៉ានៅតែតស៊ូដើម្បីអនុវត្តបទបញ្ជា បន្ទាប់ពីការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់នៃគណបក្សរបស់លោកស្រី ដែលបង្កឱ្យមានការតវ៉ាទូទាំងប្រទេសនិងធ្វើកូដកម្ម យ៉ាងគឃ្លើន។

ជម្លោះជាច្រើនទសវត្សរ៍រវាងយោធានិងកងទ័ពជនជាតិភាគតិចនៅតាមតំបន់ព្រំដែន កាន់តែខ្លាំងឡើងចាប់តាំងពីរដ្ឋប្រហារ។ កងជីវពលជនជាតិភាគតិច ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ីវិលស្រមោល បានបង្កើនការវាយប្រហារទៅលើធោយា ដែលជាការឆ្លើយតបដោយអាវុធធុនធ្ងន់និងការវាយប្រហារតាមអាកាសដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន។

កងកម្លាំងការពារជាតិការ៉ែនដែលជាកងជីវពលសកម្មនៅក្នុងរដ្ឋកាយ៉ា បាននិយាយនៅក្នុងការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ទាហាន ៨០ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ ។

ការប្រយុទ្ធគ្នានៅកាយ៉ា បានធ្វើឲ្យប្រជាជនផ្លាស់ទីលំនៅប្រជាជនប្រមាណ ៣៧.០០០ នាក់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នេះបើយោងតាមអង្គការសហប្រជាជាតិ។ មនុស្សជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ ហើយត្រូវការស្បៀងអាហារក៏ដូចជា ថ្នាំផងដែរ។

កម្លាំងស៊ីវិលដែលជារឿយៗប្រដាប់ដោយកាំភ្លើងខ្លី នៅតាមទីប្រជុំជននិងតំបន់នានានៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រជែងនឹងយោធាគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលរបបយោធានិយាយថា «ជាការក្បត់ជាតិ»។

កម្លាំងសន្តិសុខបានសម្លាប់មនុស្ស ៨៤០នាក់ ចាប់តាំងពីរដ្ឋប្រហារ នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រុមសកម្មជន ។

លោក Min Aung Hlaing ប្រធានរបបយោធា បាននិយាយថា ចំនួនអ្នកស្លាប់គឺជិតដល់ ៣០០ នាក់ប៉ុណ្ណោះ ហើយបាននិយាយថា វាទំនងជាមិនមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ៕ 

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram