ប្រទេសវៀតណាម៖ សារព័ត៌មាន vn Express បានចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩ទ្រង់ទ្រាយធំ កំពុងត្រូវបានធ្វើឡើងក្នុងចំណោមកម្មករជាង៣២០.០០០ នាក់នៅទូទាំងតំបន់កែច្នៃនាំចេញឧទ្យានឧស្សាហកម្មនិងតំបន់បច្ចេកវិទ្យា នៅទីក្រុងហូជីមិញ។
កាលពីថ្ងៃពុធ អាជ្ញាធរសុខាភិបាល បានប្រមូលសំណាករបស់កម្មករជាង៣០.០០០នាក់ នៅក្រុមហ៊ុនចំនួន២២ នៅក្នុងតំបន់កែច្នៃនាំចេញ បន្ទាប់ពីកម្មករចំនួន៤៥.០០០នាក់ នៅឧទ្យាន Saigon Hi-tech បានយកគំរូរបស់ពួកគេទៅធ្វើតេស្តនៅមណ្ឌលកែច្នៃនាំចេញ HCMC និងឧទ្យានឧស្សាហកម្ម។ អាជ្ញាធរ (HEPZA)បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ។
ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ត្រូវបានដាក់ឲ្យដំណើរការ បន្ទាប់ពីទីក្រុងក្នុងរយៈពេល៥ ថ្ងៃកន្លងមកនេះ បានរកឃើញករណីCovid-19 ចំនួន៣នៅឯឧស្យានឧស្សាហកម្ម ចំនួន៣ របស់Tan Binh នៅស្រុក Tan Binh ស្រុក Cu Chi និង Vinh Loc ក្នុងស្រុកHoc Mon និងករណីករណី៤ផ្សេងទៀតនៅក្រុមហ៊ុនក្នុងឧស្យានឧស្សាហកម្មQuang Trung Software នៃស្រុក១២។ ដោយសាររោងចក្រឧស្សាហកម្ម ជាធម្មតាប្រមូលផ្តុំកម្មករមួយចំនួនធំនៅកន្លែងតែមួយ ទីក្រុងត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងរបស់Covid-19។
ទីក្រុងនេះមានតំបន់កែច្នៃនាំចេញចំនួន ១៧ និងសួនឧស្សាហកម្ម ដែលមានកម្មករសរុប ២៨០.០០០ នាក់និងមានសួនបច្ចេកវិទ្យាខ្ពស់មួយដែលមានកម្មករចំនួន ៤៥.០០០ នាក់។ ទាំងអស់នេះ នឹងត្រូវបានធ្វើតេស្តដោយចាប់ផ្តើមពីរោងចក្រ ដែលមាននិយោជិកច្រើនជាង៥០០នាក់។
អ្នកជំនាញបរទេសជាង៣.០០០នាក់ ដែលធ្វើការឱ្យក្រុមហ៊ុនចំនួន១.៥០០ នៅឯឧទ្យាននិងតំបន់ទាំងនេះ ក៏នឹងត្រូវធ្វើតេស្តផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀន ថាញ់ឡុង បានព្រមានដល់មន្ត្រីក្រុងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា «ទីក្រុងហូជីមិញ មានកម្មករចំនួន១,៦ លាននាក់ ហើយដោយគ្មានវិធានការត្រឹមត្រូវ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតទេ នោះអាចនឹងមានវិបត្តិធ្ងន់ធ្ងរ»។
HCMC បានកត់ត្រាករណីចំនួន២៧៧ករណី Covid-19 រហូតមកដល់ពេលនេះ នៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅប្រទេសវៀតណាមកាលពីចុងខែមេសា។
ចង្កោមថ្មីដែលបានកើតឡើងកាលពីថ្ងៃពុធនៅឯក្រុមជំនុំគ្រីស្ទានមួយដែលមានមូលដ្ឋាននៅស្រុកGo Vap យ៉ាងហោចណាស់មានចំនួន២៤៨ករណី គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍៕ ប្រភព៖ vn Express ប្រែសម្រួល៖ នង ណារិន