ក្រុងព្រះសីហនុ៖ នារីម្នាក់ត្រូវបានសមត្ថកិច្ចប្រចាំការគោលដៅចត្តាឡីស័ក ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឃើញក្រាមសថ្លាជាច្រើនកញ្ចប់ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារប៉ឡាយ ក្នុងសង្កាត់៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន TVFB ថា នារីជនជាតិចិននេះមាន ឈ្មោះ WANG SHISHI អាយុ២៥ឆ្នាំ បានជិះរថយន្តម៉ាកហាយឡែនឌ័រ ពស៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-9017 បានយកសម្ភារៈមកឲ្យអ្នកកំពុងចត្តាឡីស័ក នៅសណ្ឋាគារប៉ឡាយខាងលើ ស្រាប់តែឆែកឆេរឃើញក្រាមសថ្លាសង្ស័យជាគ្រឿងញៀនជាច្រើនកញ្ចប់។
ពាក់ព័ន្ធករណីនេះ លោក តាក់ សារិទ្ធ ស្នងការរងខេត្តព្រះសីហនុបញ្ជាក់ប្រាប់ TVFB ថា នារីខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដើម្បីចត្តាឡីស័ក ពិនិត្យសំណាកសិន ទើបបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត៕

.jpg?1615859907)

.jpg?1615859907)

