Breaking News ៖ ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់កាកាប២
ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមពីក្រុមការងារ TVFB បានបញ្ជាក់ថា ខណៈនេះករណីអគ្គិភ័យ កំពុងឆាបឆេះឃ្លាំងមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩ និង២៥នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
សូមបញ្ជាក់ថា ករណីនេះមិនទាន់ដឹងថា ឆេះឃ្លាំងអ្វីនៅឡើយ ខណៈកងកម្លាំងពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍បាញ់ពន្លត់ ។
ព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងUpdate ជូនបន្តទៀត៕


