ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញផ្ទះជួល រួមទាំងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ខណៈដែលអ្នកជិតខាងបានធំក្លិនស្អុយខ្លាំង ចេញពីក្នុងបន្ទប់ជួលមួយ លុះគាស់ទ្វាចូលមើល ស្រាប់តែឃើញសាកសពបុរសម្នាក់ ស្លាប់ដោយចងកកាលពីវេលាម៉ោង ៦ និង២០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ចំណុចបន្ទប់ជួលលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា សពដែលស្លាប់នេះមានឈ្មោះ ជូ សុឃា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមការឆ្លើយបំភ្លឺរបស់បងថ្លៃស្រី ឈ្មោះ សៀក សាលី បានប្រាប់ថា ជនរងគ្រោះបានបែកបាក់គ្នាជាមួយប្រពន្ធរយៈពេល០៤ឆ្នាំហើយ ហើយនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានទៅមើលឪពុកឈឺជំងឺសួតនៅមន្ទីរពេទ្យ១៧៩។ លុះដល់ថ្ងៃកើតហេតុ ទើបមានអ្នកជួលបន្ទប់នៅជិត ប្រាប់ថា ប្អូនថ្លៃរបស់ខ្ញុំចងកនឹងក្រមាភ្ជាប់នឹងធ្នឹមឡៅតឿ ស្លាប់ទៅហើយដោយចាក់គន្លឹះពីខាងក្នុង។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសពបញ្ជាក់ថា ស្លាប់ដោយការចង.កខ្លួនឯងពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
.jpg?1615864703)
.jpg?1615864703)


