លោក បៃដិន ព្រមានលោកពូទីន ខណៈ ដែលលោកចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបជាផ្លូវការលើកដំបូង
អន្តរជាតិ
191

អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានចាប់ផ្តើមដំណើរទស្សនកិច្ច ក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់ខ្លួន ជាមួយនឹងការព្រមានមួយទៅកាន់ប្រទេសរុស្ស៊ីថា ខ្លួនប្រឈមនឹងផលវិបាក«រឹងមាំនិងមានអត្ថន័យ» ប្រសិនបើវាចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់។

លោក Biden បានបញ្ជាក់ច្បាស់ពីចេតនារបស់លោក ក្នុងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានទំនាក់ទំនងតានតឹងក្រោមរដ្ឋបាល Trump ។ ប្រធានាធិបតី Biden បានមកដល់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ។ លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តី Boris Johnson ដើម្បីយល់ព្រមលើ «ធម្មនុញ្ញអាត្លង់ទិក»ថ្មី។

កតិកាសញ្ញានេះនឹងក្លាយជាកំណែថ្មីនៃកិច្ចព្រមព្រៀងមួយដែលបានព្រមព្រៀងគ្នារវាងលោក Winston Churchill និង Franklin Roosevelt ក្នុងឆ្នាំ ១៩៤១ ដោយផ្តោតលើបញ្ហាប្រឈមរួមមានការប្រែប្រួលអាកាសធាតុនិងសន្តិសុខ។

អ្នកសម្របសម្រួលនយោបាយរបស់BBCបាននិយាយថា លោកBidenនិងលោកJohnson មានបំណងធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញ បន្ទាប់ពីភាពច្របូកច្របល់នៃឆ្នាំលោក Trump និងសម្ពាធនៃមេរោគរាតត្បាត។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអឺរ៉ុប រយៈពេល ៨ ថ្ងៃ លោក Biden នឹងជួបជាមួយម្ចាស់ក្សត្រីនៅឯ Windsor Castle ចូលរួមការប្រជុំថ្នាក់ដឹកនាំ G7 និងចូលរួមកិច្ចប្រជុំកំពូលណាតូ លើកដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក លោក Biden គ្រោងនឹងជួបជាមួយប្រធានាធិបតី រុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នៅទីក្រុងហ្សឺណែវ នៅ ថ្ងៃទី ១៦ ខែមិថុនា ។

មុនពេល ជួបប្រជុំ ជាមួយ លោក ពូទីន លោក បៃដិន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G7 កិច្ចប្រជុំកំពូលអង្គការណាតូ និង កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - អឺរ៉ុប ។ គោលដៅសំខាន់នៃដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបនេះ គឺដើម្បីស្តារទំនាក់ទំនងជាមួយ សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីទំនាក់ទំនងទាំងនេះ ត្រូវបានធ្វើឱ្យមានភាពមិនល្អនៅក្រោមរដ្ឋបាលសហរដ្ឋអាមេរិក មុន ដោយសេតវិមាន បានបង្ហាញថា ខ្លួនរំពឹងថា ទំនាក់ទំនងទ្វេភាគីដែលអាចព្យាករបាន និងមានស្ថេរភាពអាចត្រូវបាន កសាង ជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំរវាង ប្រធានាធិបតី ទាំងពីរ ។

លោក បៃ ដិ ន បានចង្អុលបង្ហាញ ថា ទំនាក់ទំនង ដែល អាចធ្វើ បានល្អ ប្រសើរ ជាមួយ ប្រទេស រុស្ស៊ី នឹងត្រូវ បាន ពិភាក្សា នៅឯ កិច្ចប្រជុំ កម្រិត ខ្ពស់ ទាំង អស់នៃ ដំណើរ ទស្សនកិច្ច នៅ អឺរ៉ុប របស់លោក ៕ ប្រភព៖ BBC ប្រែសម្រួល៖ នង​ ណារិន

Telegram