សត្វដំរីជាច្រើនក្បាលនៅឥណ្ឌា ធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយសត្វតោ អាស៊ីដ៏កម្រមួយក្បាលបានស្លាប់
អន្តរជាតិ
154

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីបាននិយាយកាលពីថ្ងៃពុធទី ៩ មិថុនាថា សត្វដំរីចំនួន ២៨ ក្បាល ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺCovid-19 នៅដែនជម្រកសត្វព្រៃមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានសត្វតោអាស៊ីដ៏កម្រមួយក្បាលបានស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងអ្វីដែលត្រូវបានគេជឿថា ជាការស្លាប់ដំបូងរបស់សត្វ នៅក្នុងប្រទេសឥណ្ឌាពីវីរុសនេះ សត្វតោដែលមានអាយុ ៩ ឆ្នាំនៅសួនសត្វមួយនៅ Chennai ក្នុងរដ្ឋTamil Nadu បានស្លាប់កាលពីដើមខែមិថុនា។

កាសែត New Indian Express បានរាយការណ៍កាលពីសប្តាហ៍មុនថា សត្វតោនេះគឺស្ថិតក្នុងចំណោមសត្វតោចំនួន ៩ ក្បាល ដែលបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ក្នុងនោះមានពីរក្បាលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អនុរក្សព្រៃនៅឯសួនសត្វ Mudumalai នៅភាគខាងត្បូងនៃរដ្ឋTamil Nadu បានប្រាប់ AFP ថា «បន្ទាប់ពីសត្វតោនៅក្នុងសួនសត្វVandalur ត្រូវបានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ១៩ យើងត្រូវបានស្នើសុំឱ្យធ្វើតេស្តសត្វដំរីនៅជំរុំនេះជាវិធានការប្រុងប្រយ័ត្ន»។

សំណាកច្រមុះនិងរន្ធគូថ ត្រូវបានគេយកពីដំរីចំនួន ២៨ក្បាល រួមទាំងកូនគោពីរក្បាលផងដែរ កាលពីថ្ងៃអង្គារ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅភាគខាងជើង រដ្ឋ Uttar Pradesh ។

លទ្ធផលរំពឹងថានឹងមកដល់ក្នុងមួយសប្តាហ៍។

អនុរក្សបាននិយាយថា«សត្វនេះមិនមានរោគសញ្ញាអ្វីទេ វាគ្រាន់តែជាការប្រុងប្រយ័ត្នប៉ុណ្ណោះ»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វខ្លាប្រមាណ ២១ ក្បាល នៅក្នុងសួនសត្វមួយនៅភាគខាងកើតនៃរដ្ឋ Jharkhand បានទទួលការធ្វើតេស្តវីរុសកាលពីសប្តាហ៍មុន បន្ទាប់ពីសត្វខ្លាអាយុ ១០ ឆ្នាំ ដែលមានរោគសញ្ញាគ្រុនក្តៅបានស្លាប់។

សារព័ត៌មាន Press Trust of India បានរាយការណ៍ថា សត្វខ្លាបានត្រលប់មកវិញនូវការធ្វើតេស្ត យ៉ាងឆាប់រហ័សប៉ុន្តែក្រុមមន្រ្តីបាននិយាយថាពួកគេកំពុងរងចាំលទ្ធផលពីតេស្ត RT-PCR៕ 

ប្រភព៖  Channel News Asia ​ប្រែសម្រួល៖ នង ណារិន

Telegram