មនុស្ស១១នាក់បានស្លា.ប់និងរបួស៧នាក់ ករណីដួលរលំអគារកម្ពស់ ៣ ជាន់ដោយសារភ្លៀងធ្លាក់ខ្លាំង នៅប្រទេសឥណ្ឌា
អន្តរជាតិ
102

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប៉ូលិសបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១០ ខែមិថុនានេះថា អគារដែលមានកម្ពស់ ៣ជាន់ បានដួលរលំ បន្ទាប់ពីមានភ្លៀងមូសុងខ្លាំងនៅភាគខាងលិចទីក្រុង Mumbai ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និង ៧ នាក់ផ្សេងទៀតរងរបួស។

មន្រ្តីប៉ូលិសលោក Ravindra Kadam បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរាប់សិបនាក់កំពុងធ្វើការរករុក ដើម្បីស្វែងរកអ្នករស់នៅណាដែលអាចជាប់ក្រោមអគារ។ លោក Kadam បានបន្តថា អគារនេះបានដួលរលំកាលពីល្ងាចថ្ងៃពុធ។

ភ្លៀងមូសុងខ្លាំង បានបង្កការជន់លិចផ្នែកជាច្រើននៃទីក្រុងដែលជារដ្ឋធានីហិរញ្ញវត្ថុនិងកម្សាន្តរបស់ប្រទេសឥណ្ឌា។

ទូរទស្សន៍ញូវដេលីបាននិយាយថា អគារនេះបានដួលរលំ នៅក្នុងតំបន់អនាធិបតេយ្យមួយនៅតំបន់ម៉ាឡាដ ភាគខាងលិចនៃទីក្រុងបុមបៃ។

អ្នកស្រុកបានចូលរួមជាមួយក្រុមកងកម្លាំងអគ្គិភ័យនិងមន្រ្តីប៉ូលីស ក្នុងការជួយសង្គ្រោះប្រជាជន ហើយពួកគេបាននាំអ្នករងរបួសទាំង ៧ នាក់បញ្ជូនទៅមន្ទីរពេទ្យ នៅតំបន់ជាយក្រុង Kandivali ។

ទីក្រុងបុមបៃ បានកត់ត្រាភ្លៀងចំនួន ២២២ មមក្នុងរយៈពេល ១២ ម៉ោង។ រលកទឹកជំនន់ដែលឡើងដល់ ៤,៦ ម៉ែត្ររារាំងស្ទះទឹកភ្លៀងមិនឱ្យហូរ ហើយផ្លូវថ្នល់ផ្លូវដែក ត្រូវបានទុកចោល។

ការដួលរលំអគារ ជាទូទៅនៅក្នុងប្រទេសឥណ្ឌាក្នុងរដូវវស្សាខែមិថុនា - កញ្ញា នៅពេលមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមូលដ្ឋានគ្រឹះនៃសំណង់ ដែលត្រូវបានសាងសង់មិនសូវរឹងមាំ ។

នៅឆ្នាំ ២០១៩ អគារកម្ពស់ ៣ ជាន់ បានដួលរលំ នៅក្នុងតំបន់ភ្នំមួយនៅភាគខាងជើងទីក្រុង Solan ប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាល ឲ្យ មនុស្ស ១៤ នាក់ស្លាប់។ អគារកម្ពស់ ៤ ជាន់បានដួលរលំនៅទីក្រុងបុមបៃនៅឆ្នាំដដែលនិងបានសម្លាប់មនុស្ស ១០ នាក់៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង​ ណារិន

Telegram