ខេត្តបាត់ដំបង៖ នៅទីបំផុតយុវជន២ក្រុម ចំនួននឲ១៥នាក់ ដែលជាអ្នកលេងបណ្តាញសង្គមTik tok ដៀមដាមឌឺដងដាក់គ្នារហូតវាយកាប់ចាក់គ្នាលើដងផ្លូវ ហើយត្រូវបានសមត្ថកិច្ចនគរបាល បង្រ្កាបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនោះត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបងហើយ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ លោក គី អីម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានសម្រេចធ្វើការចោទប្រកាន់យុវជនទាំង១៥នាក់នោះ តាមមាត្រា៤១១ក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីរង់ចាំការស្រាវជ្រាវនិងវិនិច្ឆ័យដល់អង្គសេចក្តីរួចហើយ។
បើទីបំផុតរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសស្របតាមបញ្ញតិមាត្រា៤១១ ក្រមព្រហ្មទ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាមែននោះ ក្រុមយុវជននេះនឹងទទួលរងនូវទោសជាប់ពន្ធនាគារមានរយៈពេលពីរ០២ឆ្នាំរហូតដល់០៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលទៀតផង៕








