អង្គការសហប្រជាជាតិ ព្រមានពីការស្លា.ប់យ៉ាងច្រើនពីភាពអត់ឃ្លាននៅក្នុងប្រទេសមីយ៉ាន់ម៉ា
អន្តរជាតិ
501

អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បានព្រមានអំពី« ការស្លាប់យ៉ាងច្រើន»ពីភាពអត់ឃ្លាននិងជំងឺ បន្ទាប់ពីការប្រយុទ្ធគ្នា រវាងក្រុមឧទ្ទាមនិងកងកម្លាំងយោធា នៅភាគខាងកើត នៃប្រទេសដែលមានរដ្ឋប្រហារ។

ក្រុមឃ្លាំមើលក្នុងតំបន់បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ចាប់តាំងពី ខែកុម្ភៈ និងការបង្ក្រាបដ៏ឃោរឃៅរបស់យោធា ទៅលើក្រុមប្រឆាំងដែលបានសម្លាប់មនុស្សជាង ៨០០ នាក់។

ការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងសហគមន៍មួយចំនួន ជាពិសេសនៅតាមទីប្រជុំជន ដែលមានចំនួនអ្នកស្លាប់យ៉ាងច្រើន នៅចំពោះមុខប៉ូលីសហើយអ្នកស្រុកមួយចំនួនបានបង្កើតជា«កម្លាំងការពារ»។ ការប៉ះទង្គិចបានកើនឡើងនៅរដ្ឋកាយ៉ា ជិតព្រំដែនថៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ្នកស្រុកបានចោទប្រកាន់យោធាថា បានបាញ់គ្រាប់កាំភ្លើងធំ នៅក្បែរភូមិ ហើយអង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា មានមនុស្សប្រហែល ១០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ។

លោក Tom Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើធ្វីធើរថា« ការវាយប្រហារដែលមិនអើពើរបស់របបយោធា កំពុងគំរាមកំហែងដល់អាយុជីវិត បុរសស្ត្រីនិងកុមាររាប់ពាន់នាក់នៅរដ្ឋកាយ៉ា»។ការស្លាប់ដ៏ច្រើនពីការអត់ឃ្លាន ជំងឺ និងការប៉ះពាល់ក្នុងកម្រិតដែលយើងមិនទាន់បានឃើញ ... អាចកើតឡើងនៅក្នុងរដ្ឋកាណា ដោយគ្មានសកម្មភាពបន្ទាន់»

កិច្ចប្រឹងប្រែងការទូតដើម្បីបញ្ឈប់ការបង្ហូរឈាម ត្រូវបានដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក្នុងនោះមីយ៉ាន់ម៉ាជាសមាជិក ប៉ុន្តែប្លុកនេះមានសភាពខ្លាំងក្លានិងបានដាក់សម្ពាធតិចតួចទៅលើរបបយោធា។

កិច្ចប្រជុំកំពូលបន្ទាន់មួយកាលពីខែមេសា បានបង្កើតសេចក្តីថ្លែងការណ៍«ឯកភាពគ្នា ៥ ចំណុច» ដែលអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះអំពើហិង្សា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយប្រេសិតពិសេស។ ប៉ុន្តែប្រេសិតពិសេសមិនទាន់ត្រូវបានតែងតាំងនៅឡើយទេ ហើយអំពើហិង្សាបានបន្តកើតមានទូទាំងប្រទេស។

ប្រទេសចិន ដែលមានអានុភាពពិសេសលើប្រទេសមីយ៉ាន់ម៉ា ក៏មិនមានឆន្ទៈថ្កោលទោសរបបយោធា និងបានបដិសេធមិនធ្វើរដ្ឋប្រហារកាន់កាប់អំណាចរបស់ខ្លួនដែរ។

រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក វ៉ាងយី បាននិយាយនៅថ្ងៃអង្គារ ថា គោលនយោបាយរបស់ទីក្រុងប៉េកាំង ចំពោះប្រទេសជិតខាងរបស់ខ្លួន «មិនត្រូវបានប៉ះពាល់ដោយការផ្លាស់ប្តូរស្ថានភាពក្នុងស្រុកនិងខាងក្រៅរបស់មីយ៉ាន់ម៉ាទេ»។

លោកវ៉ាងបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសដែលត្រូវបានតែងតាំងដោយរបបយោធា លោក Wunna Maung Lwinនៅក្រុងឆុងឈីងថា« ប្រទេសចិនបានគាំទ្រ ដល់មីយ៉ាន់ម៉ាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍មួយដែលសមស្របនឹងកាលៈទេសៈផ្ទាល់ខ្លួន»៕ 

ប្រភព៖ Bangkok Post  ប្រែសម្រួល៖ នង​ ណារិន

Telegram