ជំងឺរាតត្បាតកូវីដ-១៩ បង្ខំឱ្យពលករឡាវជិត១១៤.០០០នាក់ គ្មានការងារធ្វើ
អន្តរជាតិ
103

អន្តរជាតិ៖ សារព័ត៌មាន Vietnamplus បានចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាម រដ្ឋមន្ត្រីក្រសួង ការងារ និង សុខុមាលភាព សង្គម នៃ ប្រទេស ឡាវ លោក Baykham Kattiya បានឱ្យដឹងថា ពលករ ឡាវ ប្រមាណ ជិត ១១៤.០០០ នាក់ គ្មាន ការងារ ធ្វើ ដោយសារ ផលប៉ះពាល់ នៃ ជំងឺ រាតត្បាត កូ វីដ -១៩ ។

ទន្ទឹមនឹងនេះដែរ កម្មករ ចំណាកស្រុក ឡាវ ចំនួន ១៣០.០០០ នាក់ បាន ត្រឡប់ទៅផ្ទះ វិញ ដោយសារតែ ការបិទ រោងចក្រ ឬ សហគ្រាស របស់ ពួកគេ ។ លោក រដ្ឋមន្ត្រី Baykham បាន និយាយថា អ្នក ដែល ធ្វើការ នៅក្នុង ឧស្សាហកម្ម ទេសចរណ៍ គឺ រងគ្រោះ ខ្លាំងជាងគេ ។

ដើម្បី ដោះស្រាយ វិបត្តិ នេះ រដ្ឋាភិបាល ឡាវ បាន បង្កើត ក្រុមការងារ ចំនួន ពីរ ដោយ ក្រុមការងារ មួយ ទទួលបន្ទុក ផ្នែក បង្ការ និង គ្រប់គ្រង ជំងឺ កូ វីដ -១៩ និង ក្រុមការងារ មួយទៀត ជា អ្នកត្រួតពិនិត្យ និង ជំរុញ ការស្តារ សេដ្ឋកិច្ច ឡើងវិញ ។

រដ្ឋាភិបាល ក៏បាន បង្កើត គម្រោង ផ្តល់ជំនួយ សង្គ្រោះបន្ទាន់ ក្នុងការ គាំទ្រ ដល់ក ម្មករ និង អាជីវកម្ម ដែល រង ផលប៉ះពាល់ ដោយសារ ជំងឺ រាតត្បាត ផងដែរ ដោយបាន ដកចេញ នូវ ពន្ធ លើ ប្រាក់ចំណូល បុគ្គលិក និង កាត់បន្ថយ ឬ ផ្អាក ការប្រមូល ពន្ធ លើ ប្រាក់ចំណូល ក្រុមហ៊ុន ។

រដ្ឋាភិបាលក៏បាន អនុម័ត ទៅលើ អត្ថប្រយោជន៍ ជាពិសេស សម្រាប់ អ្នកគ្មានការងារ ធ្វើ ផងដែរ ដែលមាន តម្លៃ ប្រមាណ ៤ លាន ដុល្លារ អាម៉េរិក ក្នុងការ គាំទ្រ ដល់ អ្នកទទួលផល នៃ កម្មវិធី សុខុមាលភាព សង្គម រប ស់ ប្រទេស នេះ ហើយ កំពុង ស្វែងរក ជំនួយ បន្ថែមទៀត ដើម្បី ជួយ ដល់ កម្មករ ដែល កំពុង រស់នៅក្នុង ស្ថានភាព លំបាក ៕

ប្រភព៖ Vietnamplus ប្រែសម្រួល៖ នង ណារិន

Telegram