រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងលើសកម្មភាពប្រើអំពើហិង្សាលើអតីតភរិយារបស់លោកនោះ ក៍ប៉ុន្តែនៅប៉ុន្មានម៉ោងមុននេះគឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឧកញ៉ា ឌួង ឆាយ បានចេញមកធ្វើការឡាយបកស្រាយតាមរយៈទំព័រហ្វេសប៊ុករបស់លោក ដើម្បីបង្ហាញពីមូលហេតុ ឈានដល់ការប្រើអំពើហិង្សានេះ។
អ្វីដែលធ្វើឲ្យមហាជនមួយចំនួនមានការហួសចិត្តដោយសារតែលោកឧកញ៉ា ឌួង ឆាយ បានទម្លាយថា មូលហេតុដែលលោកឈានដល់ការប្រើប្រាស់អំពើហិង្សាលើអតីតភរិយានេះ គឺដោយសារអតីតភរិយារបស់លោក បានបង្ខំឲ្យលោក គ្រៀវប្រដាប់ភេទ ព្រោះខ្លាចរូបលោកមានស្រីកំណាន់ខាងក្រៅ ឈានដល់ការមានកូន «ក្នុងនាមជាមនុស្សប្រុស មិនអាចកាត់ប្រដាប់ភេទបានទេ ព្រោះខ្លាចមានការប៉ះពាល់ដល់សុខភាព និងរាយកាយ» ។ លោកបន្ថែមថា « លោកក៏មិនដែលមានស្រីកំណាន់នោះទេ , ប៉ុន្តែធ្លាប់មានការនិយាយលេងសើចជាមួយស្រីផ្សេង តាមប្រព័ន្ធសង្គម» ។
ទោះយ៉ាងណាឧកញ៉ា ឌួង ឆាយ បានសារភាពថា ក្នុងឆ្នាំ២០២០ លោក បានប្រើអំពើហិង្សាចំនួន២ដង លើអតីតភរិយារបស់លោក។
ជាមួយគ្នាលោកបានស្រក់ទឹកភ្នែកយំអាណិតកូន ដោយសារអតីភរិយាមិសូវមលើថែ មួយវិញទៀតលោកចង់ជួបកូនម្តងគឺពិបាកថែមទៀត។នោះ
លោកក៏បានផ្ញើសារទៅមហាជនរិះគន់លោកចុះពីព្រោះទង្វើរបស់លោក តែលោកសំណូមពរ ឲ្យបងប្អូន ពិចារណាអាណិតដល់រូបលោកផង ព្រោះលោកមិនមានកំហុស មិនធ្លាប់មានស្រី ទើបលោកមិនគ្រៀវ។
យ៉ាងណាក៍រង់ចាំការបកស្រាយពីអតីភរិយាលោកដួងឆាយ តើមានប្រតិកម្មនិងសំដីរបស់ឧកញ៉ា ឌួង ឆាយបែបណា???