(ព័ត៌មានបឋម) បុរសម្នាក់ជិះម៉ូតូសង្ស័យលឿនពេក បុកជាមួយបង្គោលភ្លើងស្លាប់យ៉ាងរន្ធត់លើផ្លូវ១៩៥៦ , ពេលនេះសាច់ញាតិមិនទាន់ដឹងនៅឡើយ សូមជួយចែករំលែកផង
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារយកព័ត៌មានរបស់ TVFB បានឲ្យដឹងថា ខណៈនេះមានករណីបុរសម្នាក់ បានជិះម៉ូតូ សង្ស័យលឿនពេក បណ្តាលឲ្យបុកជាមួយបង្គោលភ្លើង ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ លើផ្លូវ១៩៥៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសខាងលើនេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-4728 ។
ពេលនេះសាច់ញាតិមិនទាន់ដឹងនៅឡើយ សូមជួយចែករំលែកផង , សម្រាប់ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕


