ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៦០លានរៀល ប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ !
ព័ត៌មានជាតិ
361

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) រួមជាមួយ មី២កេស ភេសជ្ជ:៤កេស ទៅប្រគល់ជូនដល់ គ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ៕ 


Telegram