កោះកុង៖ បុរសជនជាតិកាណាដា វ័យចំណាស់ម្នាក់ បានដេកស្លាប់ដោយសារជំងឺប្រចាំកាយ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។
ជនបរទេសខាងលើនេះមានឈ្មោះ Benjamin Robert ភេទប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិ កាណាដា កាន់លិខិតឆ្លងដែនលេខ HG642026 ផុតកំណត់ថ្ងៃទី 17-09-2021 និងទិដ្ឋាកាលេខ EEX1900195973 ផុតកំណត់ថ្ងៃទី 25-07-2021 បានដេកស្លាប់ នៅក្នុងមន្ទីរពេទ្យខេត្ត ដែលជនរងគ្រោះស្នាក់នៅបន្ទប់ផ្ទះជួល ហ.ស.វ.ភ ស្ថិតក្នុងភូមិ ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
បន្ទាប់ពី ទទួលបានព័ត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញខេត្ត បានចុះធ្វើកោសល្យវិច័យទៅលើសព សន្និដ្ឋានថា សពបានស្លាប់ដោយ រោគាពាធ និងយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្ត រង់ចាំខាងស្ថានទូតមកទទួលយក ៕



