ចាប់ឲ្យអស់និងដាក់គុកឲ្យបានយូរថែមទៀត!!! ចាប់ខ្លួនមេខ្លោង៣នាក់ ដែលនាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
សន្តិសុខសង្គម
223

បន្ទាយមានជ័យ ៖ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ត្រូវបានប៉ូលិសបានធ្វើការឃាត់ខ្លួនមេខ្យល់ចំនួន២នាក់  ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ រហូតទៅ១៤នាក់ទៀត។ បងប្អូនសំនូមពរឲ្យតុលាការដាក់ទោសទណ្ឌឲ្យខ្លាំងបន្តិចចំពោះជនជាមេខ្លោង។

ប្រតិបត្តិការខាងលើនេះបាន ធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ។

លោកអធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ទាំង២នាក់ រួមមាន ៖ ទី១៖ ឈ្មោះ ចក់ វី ហៅ០៩ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមេខ្លោង និងទី២ ៖ ឈ្មោះ យ៉ាត ប៊ុននី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិត្រពាំងជរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

មេខ្យល់ទាំង២នាក់នេះ បាននាំពលករប្រុស-ស្រីចំនួន១៤នាក់ យកមកលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ចំណែកឈ្មោះ អោម ចាន់រ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី មិនសហការជាមួយសមត្ថកិច្ច ដែលបានផ្តល់ទីតាំងឲ្យមេខ្យល់លាក់ពលករ ។

លោកអធិការបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ និងម្ចាស់ផ្ទះសំណាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់។ ដោយឡែក ពលករទាំង១៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ផងដែរ ៕ 


Telegram