ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងរន្ធត់ខណៈកំពុងដើរឆ្លងផ្លូវ ហើយត្រូវម៉ូតូមួយគ្រឿង ជិះមកបុកទាំងកំរោល ពេលបុកគេស្លាប់ហើយភ័យខ្លាំង ក៏ប្រញាប់ជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ទល់មុខផ្សារញូស្តា ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យ TVFB ដឹងថា គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ មិនចាំស្លាកលេខ១គ្រឿង ជិះគ្នា៣នាក់ យ៉ាងលឿនពីលិចទៅកើត មកដល់ចំណុចកើតហេតុផ្លូវងងឹតផងនោះ ក៏ជ្រុលទៅបុកស្ត្រីវ័យចំណាស់ម្នាក់ ដែលកំពុងតែដើរឆ្លងថ្នល់អូសចម្ងាយជិត២០ម៉ែត្រ ភ័យខ្លាំងពេកបានហៅគ្នីគ្នាប្រញាប់ជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុតែម្ដង។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចចាត់ចែកយកទៅរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ នឹងស្វែងរកសាច់ញាតិនៅពេលក្រោយ។
ចំណែងជនបង្កវិញ បានជ្រុះទូរស័ព្វ១គ្រឿងម៉ាក iPhone 7plus សម្ថកិច្ចជំនាយការិយាល័យចរាចរណ៍ផ្លូវគោក នឹងយកទៅធ្វើការឆែកស្វែងរកម្ចាស់ទូរស័ព្វ ដើម្បីនាំខ្លួនយកមកធ្វើការតាមនីតិវិធីច្បាប់បន្តទៀត៕

.jpg?1615950152)




