បុរសជនជាតិចិនម្នាក់ រអិលដែករន្ទារ ធ្លាក់ពីលើអគារកំពុងសាងសង់យ៉ាងរន្ធត់
ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ កំពុងធ្វើការសំណង់ ស្រាប់តែរអិលដែករន្ទារ ធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែង ចុះមកក្រោយផ្ទប់នឹងដី យ៉ាងរន្ធត់បណ្តាលឲ្យស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១០ ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សពជនរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ថាជាកម្មករសំណង់កំពុងធ្វើការធម្មតា មួយសន្ទុះក្រោយមក ក៏រអិលដែករន្ទារដែលគាត់ឈរបណ្តាលធ្លាក់មកដីស្លាប់យ៉ាងរន្ធត់តែម្តង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការហ៊ុំព័ទ្ធ និងធ្វើកោសល្យវិច័យទៅលើសាកសព រួចបានបញ្ជូនសពជនរងគ្រោះទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្តទៀត៕


