ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរនៅតែបន្តត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ ១ថ្ងៃជាង១០០នាក់ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមានចំនួន១០៦នាក់ ស្រី៤៤នាក់ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដែលក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ទទួលដើម្បីធ្វើការបិនិត្យសុខភាពហើយមានអាហារសម្រន់ជូននិងណែនាំពួកគាត់ត្រូវសកម្មភាពចំណាកស្រុកដោយខុសច្បាប់តាមរយៈមេខ្យល់ដើម្បីការពារសុវត្តិភាព។
លោកបានបញ្ជាក់ថា៖ពលករដែលត្រឡប់ពីប្រទេសថៃត្រូវបានទទួលមានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យចំនួន៥៦នាក់ស្រី២៥នាក់ ខេត្តបាត់ដំបងចំនួន២១នាក់ស្រី៨នាក់ ខេត្តកំពតមានចំនួន២នាក់ស្រី ខេត្តព្រៃវែងមានចំនួន២នាក់ស្រី១នាក់ ខេត្តពោធិ៍សាត់ចំនួន៣នាក់ស្រី២នាក់ ខេត្តរៀមរាបមានចំនួន១៨នាក់ស្រី៤នាក់ ខេត្តស្វាយរៀងមានចំនួន៣នាក់ស្រី២នាក់ ខេត្តត្បូងឃ្មុំមានចំនួន១នាក់។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា៖ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ក្រោយពេលក្រុមការងារមណ្ឌលសំចតទទួលហើយក្រោយពេលពិនិត្យសុខភាពត្រូវដឹកតាមរថយន្តក្រសួងការពារជាតិទៅដាក់នៅមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យហើយដឹកបន្តទៅតាមបណ្តាខេត្តស្រុកកំណើតដើម្បីដាក់តាមមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕(ប៊ុន ធឿន)