សាហា.វមែន! ជនដៃដល់មានគ្នា០៥នាក់ ទៅ១០ នាក់ ប្រដាប់ដោយអាវុធ ដេញកា.ប់បុរសម្នាក់ស្លា.ប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ង.ន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ ហើយរត់គេចខ្លួនបាត់អស់ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់
សន្តិសុខសង្គម
517

ខេត្តកោះកុង៖ ពិតជាសាហាវមែន បុរសម្នាក់ បានស្លាប់ក្នុងថ្លុកឈាម លើផ្លូវយ៉ាងរន្ធត់ ខណៈម្នាក់ទៀត រងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយត្រូវបានជនសង្ស័យមានគ្នា០៥នាក់ ទៅ ១០ នាក់ ប្រដាប់ដោយអាវុធ កាប់ស្លាប់យ៉ាងរន្ធត់ នេះបើតាមរូបភាពដែលសមត្ថកិច្ចឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់អ្នកភូមិ ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ ០១ សង្កាត់ដងទង់ នៃខេត្តកោះកុង ។

យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនោះបានប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ទី០១ឈ្មោះ លីម៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ រងរបួសចំកណ្ដាលក្បាល២កន្លែង និងលើខ្លួន ០៤ កន្លែង (ស្លាប់នៅកន្លែងកើតហេតុ) និងជនរងគ្រោះទី០២ ឈ្មោះ ប៉ាក់ រ៉ាវុធ ភេទប្រុស អាយុ ១៩ ឆ្នាំ ទីនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ ត្រូវរបួស០៣ កន្លែងធ្ងន់ កំពុងព្យាបាលនៅពេទ្យបង្អែកខេត្ត។

ក្នុងនោះ បើតាមការសាកសួរ និងតាមមេរ៉ាសុវត្ថភាព ជនសង្ស័យមានគ្នា ០៥ ទៅ ១០ នាក់បានគេចខ្លួនបាត់អស់ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការ 


Telegram